នៅទីក្រុង Maiduguriរបស់ប្រទេសនីហ៊្សេរីយ៉ា ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ ក្រុមអ្នកស្រុកនិយាយថា ម្ចាស់ទូកមួយចំនួន រកបានប្រយោជន៍ពីគ្រោះមហន្តរាយធម្មជាតិមួយនេះ ។
ពេលដែលទឹកជំនន់ វាយប្រហារទីក្រុងភាគឦសានមួយនេះ កាលពីសប្តាហ៍មុន បានប្រែក្លាយផ្លូវទៅជាទន្លេ ហើយម្ចាស់ទូក បានស្ម័គ្រចិត្តដឹកអ្នកស្រុកទៅកាន់ទីទួលសុវត្ថិភាព ។ បច្ចុប្បន្នរថយន្តមិនអាចធ្វើដំណើរទៅទីណាបាននោះទេ ជាហេតុនាំឲ្យអ្នកស្រុកពឹងផ្អែកលើទូកមួយគត់ ក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនរបស់ពួកគេ ។
អ្នករស់រានម្នាក់ពីទឹកជំនន់ដូចជាលោក Baba Ali Maina និយាយថា បច្ចុប្បន្ន អ្នកស្រុកប្រឈមនឹងថ្លៃឈ្នូលខ្ពស់ ក្នុងការដឹកជញ្ជូនទ្រព្យសម្បត្តិរបស់ពួកគេ ។
លោកនិយាយថា អ្នកមានដឹងពីកត្តាប្រឈមរបស់ពលរដ្ឋនីហ៊្សេរីយ៉ាឥឡូវនេះទេ ពួកគេទទួលបានប្រយោជន៍ពីស្ថានភាពលំបាករបស់ពលរដ្ឋ ។ និយាយតាមត្រង់ទៅ ពួកគេមួយចំនួន ក្រេបជញ្ជក់ញើសឈាមគ្នាឯង អ្នកខ្លះដឹកយើងក្នុងតម្លៃទាប ប៉ុន្តែពួកគេនៅតែអាចរកបានបា្រក់ដដែល ។
លោក Maina បញ្ជាក់ទៀតថា លោកចង់ដឹកសម្ភារៈអគ្គិសនី និងសម្ភារៈផ្ទះមួយចំនួន ក្នុងសប្តាហ៍នេះ ប៉ុន្តែលោកពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់ នៅពេលដែលម្ចាស់ទូក ទូទាត់ប្រាក់ ៤៣ដុល្លារ ពីលោក សម្រាប់ការដឹកជញ្ជូនចម្ងាយជិតប៉ុណ្ណោះ ៕