ចិន៖ នាវាផ្ទុកយន្តហោះដែលត្រូវបានចោទថា បានចូលដែនទឹករបស់ជប៉ុន គឺហ្វឹកហាត់តាមទម្លាប់

2024/09/20 03:23:08 am        48


ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍ (ទី១៩ ខែកញ្ញា) នេះ បានឲ្យដឹងថា នាវាផ្ទុកយន្តហោះ Liaoning របស់ខ្លួន បានបំពេញបេសកកម្មហ្វឹកហាត់តាមទម្លាប់ នៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច ហើយបានច្រានចោលការចោទប្រកាន់ពីទីក្រុងតូក្យូ ដែលថា នាវានេះ និងនាវាអមដំណើររបស់ខ្លួន បានចូលទៅក្នុងដែនទឹកជប៉ុន។

សម្រាប់ហេតុការណ៍ចុងក្រោយបង្អស់ នៅក្នុងជម្លោះដ៏យូរអង្វែង រវាងទីក្រុងប៉េកាំង និងទីក្រុងតូក្យូ ជុំវិញសកម្មភាពដែនសមុទ្រ ក្រសួងការពារជាតិរបស់ជប៉ុន កាលពីថ្ងៃពុធ (ទី១៨ ខែកញ្ញា) បាននិយាយថា នាវាផ្ទុកយន្តហោះ និងនាវាពិឃាតអមដំណើរ ២គ្រឿង បានធ្វើនាវាចរណ៍ រវាងកោះ Yonaguni ភាគខាងត្បូង និងកោះ Iriomote របស់ប្រទេសជប៉ុន នៅក្នុងដែនទឹកដែលជប៉ុនអាចអនុវត្តការគ្រប់គ្រងបាន។

នៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងការពារជាតិរបស់ប្រទេសចិន បានឆ្លើយតប ដោយនិយាយថា នាវាទាំងនោះកំពុងធ្វើលំហាត់សម ស្របតាមច្បាប់អន្តរជាតិដែលពាក់ព័ន្ធទាំងអស់។ តែក្រសួងមិនបានផ្តល់ទីតាំងពិតប្រាកដរបស់កងនាវាទាំងនោះទេ។ ក្រសួងការពារជាតិបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ភាគីពាក់ព័ន្ធមិនចាំបាច់បកស្រាយឲ្យជ្រុលហួសហេតុពេកនោះទេ»។

អគ្គលេខាធិការរងនៃខុទ្ទកាល័យរបស់ប្រទេសជប៉ុន លោក Hiroshi Moriya កាលពីថ្ងៃពុធ បាននិយាយថា ទីក្រុងតូក្យូ បានបង្ហាញនូវកង្វល់ដ៏ធ្ងន់ធ្ងររបស់ខ្លួនទៅកាន់ទីក្រុងប៉េកាំង ដោយពណ៌នាហេតុការណ៍នេះថា «មិនអាចទទួលយកបានជាដាច់ខាត»៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        4
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        12
អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់

2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm