រដ្ឋមន្ត្រីសុខាភិបាល ស្នើដៃគូអភិវឌ្ឍន៍បន្តជួយកម្មវិធីជាតិកំចាត់រោគរបេង ក្នុងការកាត់បន្ថយអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេង

2024/09/20 04:14:27 am        81

ភ្នំពេញ ÷ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើឱ្យដៃគូអភិវឌ្ឍន៍ទាំងអស់ បន្តជួយកម្មវិធីជាតិកំចាត់រោគរបេង ក្នុងការកាត់បន្ថយអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេង ស្របតាមផែនការយុទ្ធសាស្ត្រជាតិបញ្ចប់ជំងឺរបេងនៅកម្ពុជា ឆ្នាំ២០២១-២០៣០។

ការថ្លែងរបស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល យ៉ាងដូច្នេះ ក្នុងជំនួបសំដែងការគួរសម និងពិភាក្សាការងារជាមួយក្រុមការងារកម្មវិធីរបេងសកលនៃអង្គការសុខភាពពិភពលោក ដឹកនាំដោយលោកវេជ្ជបណ្ឌិត Kosuke Okada ប្រធានប្រតិភូ, នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានមានមតិស្វាគមន៍ និងថ្លែងអំណរគុណដល់ក្រុមការងារកម្មវិធីរបេងសកលនៃអង្គការសុខភាពពិភពលោក និងវិទ្យាស្ថានស្រាវជ្រាវជំងឺរបេងជប៉ុន ដែលបានរួមគ្នាធ្វើការចុះអង្កេតស្រាវជ្រាវប្រេវ៉ាឡង់ជំងឺបេងលើកទី៣នៅកម្ពុជា ដោយសហការជាមួយមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងផ្នែកពាក់ព័ន្ធនាពេល១ឆ្នាំកន្លងមក។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបញ្ជាក់ថា ការស្រាវជ្រាវប្រេវ៉ាឡង់នៃជំងឺរបេង ពិតជាមានសារសំខាន់ខ្លាំងណាស់ ដើម្បី៖

១.ប៉ាន់ស្មានអត្រាប្រេវ៉ាឡង់នៃជំងឺរបេងសួតវិជ្ជមានបាក់តេរី (PTB) ក្នុងចំណោមប្រជាជនក្នុងប្រទេសកម្ពុជាដែលមានអាយុចាប់ពី ១៥ឆ្នាំឡើងទៅក្នុងឆ្នាំ២០២៣

២.វាយតម្លៃនិន្នាការនៃអត្រាប្រេវ៉ាឡង់នៃជំងឺរបេងសួតវិជ្ជមាន (PTB) ដោយប្រៀបធៀបជាមួយនឹងលទ្ធផលនៃការស្រាវជ្រាវពីមុនក្នុងឆ្នាំ២០០២ និង២០១១

៣.រួមចំណែកក្នុងការប៉ាន់ប្រមាណឡើងវិញ នូវអត្រាកើតថ្មីនៃជំងឺរបេងនៅទូទាំងប្រទេស និងអត្រាមរណៈភាពបណ្តាលមកពីជំងឺរបេងគ្រប់វ័យ។

លោកវេជ្ជបណ្ឌិត Ikushi Onozaki តំណាងក្រុមការងារស្រាវជ្រាវ បានជម្រាបជូនថា បើប្រៀបធៀបជាមួយនឹងនៃការស្រាវជ្រាវអត្រាប្រេវ៉ាឡង់ចុងក្រោយក្នុងឆ្នាំ២០១១ លទ្ធផលលើកទី៣នេះបង្ហាញថាមានការថយចុះគួរឱ្យកត់សម្គាល់នៃប្រេវ៉ាឡង់ជំងឺរបេងក្នុងរយៈពេល១២ឆ្នាំកន្លងមក ដែលមានចំនួនធ្លាក់ចុះប្រហែល៥០% ឬស្មើនឹង ៥-៦% ក្នុងមួយឆ្នាំ។ ការកាត់បន្ថយយ៉ាងខ្លាំងបែបនេះ គឺជាសក្ខីភាពមួយចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្មវិធីជាតិកំចាត់រោគរបេង និងការប្តេជ្ញាចិត្តផ្នែកនយោបាយក្នុងអំឡុងពេលកន្លងមកនេះ។

ទោះបីជាកម្ពុជាមានអត្រាបន្ទុកជំងឺរបេងថយចុះច្រើនជាងគេ បើប្រធៀបនឹងបណ្តាប្រទេសមួយចំនួនក្នុងតំបន់ ប៉ុន្តែជំងឺរបេងនៅតែជាបញ្ហាប្រឈមផ្នែកសុខភាពសាធារណៈក្នុងប្រទេសកម្ពុជានៅឡើយ ដូចជាជំងឺរបេងក្នុងចំណោមអ្នកជំងឺអេដស៍ ទឹកនោមផ្អែម ជំងឺកង្វះអាហារូបត្ថម្ភ និងអ្នកជក់បារីជាដើមហើយយើងនៅមានកិច្ចការដែលត្រូវធ្វើ ដើម្បីដោះស្រាយបន្ទុកដែលនៅសេសសល់ទាំងនេះ។ ដើម្បីឈានទៅសម្រេចបានមហិច្ឆិតាខាងលើ តម្រូវឱ្យមានការវិនិយោគ និងការរៀបចំផែនការយ៉ាងប្រុងប្រយ័ត្នដើម្បីកំណត់អាទិភាពជាយុទ្ធសាស្ត្រ។ ដូច្នេះហើយ ភ័ស្តុតាង និងលទ្ធផលនៃការស្រាវជ្រាវអត្រាប្រេវ៉ាឡង់នឹងដើរតួយ៉ាងសំខាន់ក្នុងផែនការកំចាត់រោគរបេងនេះ។

លោកវេជ្ជបណ្ឌិត Ikushi Onozaki បានបញ្ជាក់បន្ថែមថា អង្គការសុខភាពពិភពលោកនឹងប្រើប្រាស់លទ្ធផលដែលបានមកពីការស្រាវជ្រាវអត្រាប្រេវ៉ាឡង់ជំងឺរបេងថ្នាក់ជាតិលើកទី៣ របស់ប្រទេសកម្ពុជា ដើម្បីប៉ាន់ប្រមាណឡើងវិញនូវអត្រាកើតជំងឺរបេង និងអត្រាស្លាប់។ ដោយផ្អែកលើទិន្នន័យអត្រាប្រេវ៉ាឡង់នេះ យើងរំពឹងថាការប៉ាន់ប្រមាណអត្រាឈឺ នឹងមានការថយចុះខ្លាំងជាងការប៉ាន់ស្មានបច្ចុប្បន្ន។ ការប៉ាន់ស្មានចុងក្រោយនឹងមានផ្សព្វផ្សាយជាសាធារណៈនៅក្នុងរបាយការណ៍ជំងឺរបេងសកលរបស់អង្គការសុខភាពពិភពលោកឆ្នាំ២០២៥ (បោះពុម្ពនៅខែតុលា ឆ្នាំ២០២៥)។ របាយការណ៍ថ្មីនៃជំងឺរបេងសកលប្រចាំឆ្នាំ២០២៤ របស់អង្គការសុខភាពពិភពលោក នឹងត្រូវបានបោះពុម្ពនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ឆាប់ៗនេះ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនដល់ក្រុមការងារស្រាវជ្រាវ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការស្រាវជ្រាវយ៉ាងល្អិតល្អន់ និងប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ដែលទទួលស្គាល់ដោយអង្គការសុខភាពលោក។ លទ្ធផលនេះ អាចជួយក្រសួងសុខាភិបាល ក្នុងការធ្វើផែនការជាក់លាក់ សម្រាប់ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការអប់រំសុខភាពបង្ការការចម្លងមេរោគរបេង។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្នើឱ្យដៃគូអភិវឌ្ឍន៍ទាំងអស់ បន្តជួយកម្មវិធីជាតិកំចាត់រោគរបេង ក្នុងការកាត់បន្ថយអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេង ស្របតាមផែនការយុទ្ធសាស្ត្រជាតិបញ្ចប់ជំងឺរបេងនៅកម្ពុជា ឆ្នាំ២០២១-២០៣០ ក៏ដូចជារួមចំណែកជួយដល់កិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាឈានទៅសម្រេចបាននូវការគ្រប ដណ្តប់សុខភាពជាសកលនាឆ្នាំ២០៣៥ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមុះមុតប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្លាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm