កម្មករ-កម្មការនី អរគុណរដ្ឋាភិបាលចំពោះការដំឡើងប្រាក់ឈ្នួលបន្ថែមទៀតសម្រាប់ឆ្នាំខាងមុខ

2024/09/20 05:04:08 pm        208

ក្រុមកម្មករ-កម្មការនីរោងចក្រកាត់ដេរ នៅរាជធានីភ្នំពេញ បានបង្ហាញទឹកមុខសប្បាយរីករាយ និងថ្លែងអំណរគុណជូនដល់ថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាភាគីសហជីព និង​និយោជក​ ដែលបានគិតគូរ និងតម្លើងប្រាក់ឈ្នួលអប្បបរមាបន្តទៀតនៅឆ្នាំ២០២៥ ខាងមុខ និង​អះ​អាង​ទៀតថា នឹងខិតខំបំពេញការងារឲ្យកាន់តែល្អថែមទៀត ដើម្បីអរគុណ​ដល់​ថ្នាក់ដឹ​កនាំ​គ្រប់​ភាគី ​ដែលខ្នះខ្នែងចរចាក្នុងការតម្លើងប្រាក់ឈ្នួលដល់កម្មករ។

លោក សំ វុទ្ធី ប្រធានសហជីពសំឡេងយុវជនខ្មែរប្រចាំនៅរោងចក្រកាត់ដេរ ស៊ីជី ក្លូរី ស្ថិតនៅ​តំបន់​ទ្រុង​មាន់ ខណ្ឌមានជ័យ បានឲ្យព័ត៌មាន ប៊ីធីវី ដឹងនៅព្រឹកថ្ងៃទី២០ ខែកញ្ញានេះថា ពាក់ព័ន្ធ​​ការបន្តមានកំណើនប្រាក់ឈ្នួលអប្បបរមានេះ បងប្អូនកម្មករពិតជាមានការសប្បាយចិត្ត ដែល​ពីមួយឆ្នាំទៅមួយឆ្នាំបានឡើងប្រាក់ឈ្នួល ទោះបីឡើងមិនបានច្រើន ក៏ប៉ុន្តែគឺ​ដំឡើង​ជា​រៀង​រាល់​ឆ្នាំ​មិន​ដែលខាន។ ជាក់ស្តែងក្នុងវិបត្តិសាកលកូវីដ១៩ រហូតមកដល់ពេល​នេះ​ឃើញ​ថា​តួ​លេខ​ប្រាក់​ឈ្នួលនៅតែបន្តមានកំណើន។

លើកឡើងស្រដៀងគ្នាខាងលើនេះ ក្រុមកម្មកររោងចក្រ សៀងហៃ សាន់វីន ហ្វឺសថេក ស្ថិត​នៅ​ក្បែ​​គ្នាខាងលើនេះ បាននិយាយថា ការចរចាដំឡើងប្រាក់ឈ្នួលឆ្នាំនេះ ពិតជាដំណឹងល្អ ព្រោះ​អាច​តម្លើងបានថែមទៀត ទោះបីជាចំនួនមិនច្រើននិងសមបំណង ប៉ុន្តែពិតជាអស្ចារ្យ ព្រោះ​ថា​តួ​លេខ​ឃើញ​ថាកើនថែមទៀត។ កម្មករ កម្មការនី បានសន្យាថា ដើម្បីជាការ​ឆ្លើយ​តប​ចំពោះ​ការ​យក​ចិត្ត​ទុកដាក់ក្នុងការចចារតម្លើងប្រាក់ឈ្នួលអប្បបរមា និងដើម្បីទាក់​ទាញ​អ្នក​វិនិយោគិន​មក​បណ្តាក់​ទុន​បន្ថែមនៅកម្ពុជា ក៏ដូចជាអូសទាញការបញ្ជាទិញក្នុងតម្លៃខ្ពស់ ពួកគាត់​នឹង​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​ណាបំពេញការងារឲ្យអស់លទ្ធភាព និងចូលរួមគោរព​វិន័យ​ឲ្យ​បាន​ល្អ​ដែល​ថ្នាក់​ដឹក​នាំ​ដាក់​ចេញ​។

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានលើកឡើងថា ការស្នើសុំដំឡើងប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ២០២៥ ទោះបីមិនសមបំណងទៅតាមអ្វីដែលជាការចង់បានរបស់កម្មករ កម្មការិនី ប៉ុន្តែសហជីព គឺបានខិតខំអស់ពីលទ្ធភាពហើយ។ ជាមួយនេះ លោកក៏បាន​អរគុ​ណ​ជូន​ចំពោះ​សម្តេចធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលតែងតែគិតគូរ​ជាប់​ជានិច្ច​នូវ​សុខ​ទុក្ខ​របស់​កម្មករ​និយោជិត។ លោកសង្ឃឹមទៀតថា កម្មករនិយោជិតក៏ត្រូវតែខិតខំ ធ្វើយ៉ាងណាបណ្តុះ​បណ្តាល​ជំនាញ​ខ្លួន​ឯងឲ្យមានជំនាញពិតប្រាកដ ហើយសូមជឿទុកចិត្តលើរាជរដ្ឋាភិបាលគ្រប់អាណត្តិ ដែល​តែង​តែ​លើក​ទឹក​ចិត្ត​ក្នុង​ការដាក់​ឲ្យមានកិច្ចចរចា​ប្រាក់ឈ្នួល​អប្បបរមា​ដល់​កម្មករ​និយោជិត​ជា​រៀង​រាល់ឆ្នាំផងដែរ។

ក្រោយពីឆ្លងកាត់ការពិភាក្សាគ្នាក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវិស័យ​វាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួលអប្បបរមា បានសម្រេចលទ្ធផលផ្លូវការចំនួន ២០៦ដុល្លារ ដោយមានការ​បន្ថែម​ពីលើ ​២ដុល្លារទៀត សរុបគឺចំនួន ២០៨ដុល្លារ ដែលដាក់ឲ្យអនុវត្តចាប់ពីខែមករា ឆ្នាំ២០២៥​តទៅ​។ ក្រៅពីការតម្លើងប្រាក់ឈ្នួលអប្បបរមា ចំពោះប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត ដែល​កម្មករ​និយោជិតធ្លាប់ទទួលបានកន្លងមក ត្រូវបានរក្សាទុកនៅដដែល មានដូចជា រង្វាន់ធ្វើការ​ទៀង​ទាត់ , ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅ , ប្រាក់រង្វាន់អតីតភាពការងារ , ប្រាក់ថ្លៃ​បាយ​ធ្វើ​ការ​ថែម​ម៉ោង និងប្រាក់ឈ្នួលធ្វើការថែមម៉ោងជាមធ្យម។ ក្រៅពីនេះ កម្មករនិយោជិត​ក៏​ទទួល​បាន​ផល​ប្រយោជន៍ពីកម្មវិធីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ផងដែរក្នុងករណីជាសមាជិក ប.ស.ស ដូចជា ផ្នែកថែទាំសុខភាពនិងគ្រោះថ្នាក់ការងារ និងរបបប្រាក់សោធនជាដើម៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm