រដ្ឋាភិបាលអេក្វាឌ័រ អនុវត្តការផ្តាច់ចរន្តអគ្គិសនីពេលយប់ ដោយសារវិបត្តិថាមពលបណ្តាលមកពីគ្រោះរាំងស្ងួត

2024/09/20 05:30:56 pm        83

យោធារបស់ប្រទេសអេក្វាឌ័រ បានចេញល្បាតនៅតាមដងផ្លូវក្នុងទីក្រុងហ្គីតូ បន្ទាប់ពីរដ្ឋាភិបាល បានអនុវត្តការផ្តាច់ចរន្តអគ្គិសនីនៅពេលយប់ នៅទូទាំងប្រទេសតំបន់ភ្នំអង់មួយនេះ ក្នុងពេលមានគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ដែលបណ្តាលឱ្យកម្រិតទឹកធ្លាក់ចុះ ធ្វើឲ្យប៉ះពាល់ដល់រោងចក្រវារីអគ្គិសនី។

ប្រជាជនមួយចំនួន បានសម្ដែងការព្រួយបារម្ភចំពោះការដាច់ចរន្តអគ្គិសនី។ នាង Rubi Doycela បាននិយាយថា នាងព្រួយបារម្ភអំពីសកម្មភាពឧក្រិដ្ឋកម្ម ហើយពលរដ្ឋម្នាក់ទៀត នាង Noemi Luspa បាននិយាយថា នាង ភ័យខ្លាចខ្លាំងនៅពេលយប់ ខណៈប្រទេសប្រទេសកំពុងប្រឈមមុខទៅនឹងការដាច់ចរន្តអគ្គិសនី។

រដ្ឋាភិបាលប្រទេសអេក្វាឌ័រ បានកំណត់ថា វិបត្តិថាមពល កើតមានដោយសារតែកង្វះការថែទាំនៃទំនប់ដែលមានស្រាប់ និងកិច្ចសន្យាមិនគ្រប់គ្រាន់ ដើម្បីធានាបានការផលិតថាមពលថ្មី គួបផ្សំជាមួយនឹងគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតរបស់ប្រទេសក្នុងរយៈពេល៦១ ឆ្នាំ កន្លងទៅនេះ។

រដ្ឋាភិបាល បានប្រកាសថា នឹងមានការផ្អាកសេវានៅទូទាំងប្រទេសនៅចន្លោះម៉ោង ១០ យប់ រហូតដល់ម៉ោង ៦ ព្រឹក ម៉ោងក្នុងស្រុក ហើយការផ្តាច់ចរន្តអគ្គិសនីបន្ថែមទៀត នឹងធ្វើឡើងពីថ្ងៃច័ន្ទ ទី២៣ ដល់ថ្ងៃព្រហស្បតិ៍ ទី ២៦ ខែកញ្ញា។ គេនៅមិនទាន់ដឹងច្បាស់ថា ការដាច់ចរន្តអគ្គិសនីនឹងត្រូវអនុវត្តរយៈពេលប៉ុន្មានសប្តាហ៍នោះទេ។

យោងតាមអាជ្ញាធរបានឲ្យដឹងថា ប្រទេសអេក្វាឌ័រ ត្រូវការថាមពល ១.០០០ មេហ្គាវ៉ាត់បន្ថែមទៀត ឬមួយជីហ្គាវ៉ាត់ ដើម្បីផ្គត់ផ្គង់តម្រូវការរបស់ប្រទេស។

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        15
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        4
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        23

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm