គ្រួសារក្រីក្រ និងចាស់ជរាគ្មានទីពឹង៥០គ្រួសារ ទទួលអំណោយពីរាជរដ្ឋាភិបាល តាមរយៈ​ក្រុមការងាររាជរដ្ឋាភិបាលចុះសង្កាត់កំពង់ឆ្នាំង

2024/09/20 06:21:36 pm        116

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ លោកជំទាវ ទន់ សាអីម ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាលចុះសង្កាត់កំពង់ឆ្នាំង លោកជំទាវ សឿ សុជាតា អនុប្រធាន​ក្រុម​ការងារ​រាជ​រដ្ឋាភិបាល​ចុះ​សង្កាត់កំពង់ឆ្នាំង និងក្រុមការងារ បានចុះជួបសួរសុខទុក្ខគ្រួសារក្រីក្រ និងចាស់ជរា​គ្មាន​ទីពឹង និងផ្តល់អំណោយជូនពួកគាត់ចំនួន៥០គ្រួសារ ស្ថិតក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់​ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

លោកជំទាវ ទន់ សាអីម បានថ្លែងថា៖ គ្រឿងឧបភោគបរិភោគ ដែលយកមកផ្តល់ជូននាពេលនេះ គឺជា​ការ​គិតគូរយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងបានពាំនាំ​ការ​ផ្ដាំ​ផ្ញើ​សួរ​សុខ​ទុក្ខ​ពី​សំណាក់​សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលគ្រប់ពេលវេលា សម្ដេចតែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​​ប្រជាពលរដ្ឋដែលងាយរងគ្រោះ ចាស់ជរាគ្មានទីពឹង ជនមានពិការភាព កុមារកំព្រា អ្នករស់​នៅ​ជាមួយមេរោគអេដស៍ជាដើម ទោះបីជាអំណោយទាំងនេះមានតិចតួចក្តី ប៉ុន្តែក៏អាច​ជួយ​សម្រាល​ការ​លំបាកបានមួយកម្រិតក្នុងរដូវបុណ្យភ្ជុំប្រពៃណីខ្មែរនេះ។ លោកជំទាវ ក៏បាន​អំពាវ​នាវ​ដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចេះថែរក្សាសុខភាព ត្រូវរក្សាអនាម័យដោយការរស់នៅស្អាត ហូប​ស្អាត ផឹកស្អាត ដើម្បីអោយសុខភាពយើងល្អ និងបាន​មើល​ឃើញ​នូវ​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​គ្រប់​ទីកន្លែងរបស់រាជរដ្ឋាភិបាលកម្ពុជា។

ប្រជាពលរដ្ឋចាស់ជរា និងគ្រួសារក្រីក្រ បានថ្លែងអំណរគុណរាជរដ្ឋាភិបាល ជាពិសេស​សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដែលបានយកចិត្តទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋទាំងអស់ និង​បាន​ជួយដល់ពួកគាត់ក្នុងគ្រាលំបាកគ្រប់ពេលវេលា។

ក្រោមការដឹកនាំ​របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា អាណត្តិទី៧នេះ បាន​បន្ត​ធ្វើ​ឲ្យ​ប្រទេសមានសុខសន្តិភាព និងបានកសាងអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធ លើគ្រប់វិស័យ ព្រម​ទាំងបានយកចិត្តទុកដាក់គិតគូសុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងប្រទេស គឺមិន​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្វះ​ខាតលំបាកអ្វីឡើយ ជាក់ស្តែងដូចដែលក្រុមការងារបានចុះមកដល់នៅទីនេះស្រាប់៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        150
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        151
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm