កម្ពុជា ​និង​បណ្តា​ប្រទេស​ជា​ដៃគូ​សន្យា​រួមគ្នា​បន្ថែម​ទៀត ​ក្នុង​ការ​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ឆ្លងដែន

2021/04/27 02:59:58 am        27

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​ តាមរយៈ​ក្រសួងមហាផ្ទៃ ​និង​បណ្តា​ប្រទេស​ជា​ដៃគូ​ក្នុង​តំបន់​អាស៊ាន និង​ពិភពលោក ​បាន​សន្យា​រួមគ្នា​ឲ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែម​ទៀត ​​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ​ខណៈ​បទឧក្រិដ្ឋ ​មួយ​នេះ ​ពុំ​មាន​ប្រទេស​ណាមួយ​ជា​ឯកឯង​អាច​ទប់ស្កាត់​បាន​នោះទេ ប្រសិនបើ​គ្មាន​កិច្ចសហការ​នោះ​។


ថ្លែងប្រាប់​អ្នកយកព័ត៌មាន​បន្ទាប់​ពី​កិច្ចប្រជុំ ​ស្តីពី​ការប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​អាស៊ាន ​លើក​ទី​២០ តាមរយៈ​វីដេ​អូ ខន​ហ្វើ​រិ​ន ដែល​ប្រទេស​ហ្វីលីពីន​ធ្វើជា​ម្ចាស់ផ្ទះ​ នៅ​​ព្រឹក​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ២០២០​នេះ ​ឯកឧត្តម មៀ​ច សុផាន់​ណា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ​បាន​ឲ្យ​ដឹងថា ​នៅក្នុង​កិច្ចប្រជុំ​តាមរយៈ​វីដេ​អូ​នេះ ភាគី​ពាក់ព័ន្ធ​បាន​និយាយ​គ្នា​ជាច្រើន​ទាក់ទង​ នឹង​អំពើ​ភេរវកម្ម ការ​សារាចរ​ឧសថ​ក្លែងក្លាយ ​គ្រឿងញៀន ​ការជួញដូរ​មនុស្ស ​និង​ឧក្រិដ្ឋកម្ម​ជាច្រើន​ទៀត ​ដែល​កំពុង​បន្ត​កើតមានឡើង​នៅ​ក្នុង​តំបន់​ និង​ពិភពលោក​​។


យ៉ាងណាក៏ដោយ​ ឯកឧត្តម​រដ្ឋលេខាធិកា​រ បាន​លើកឡើង​ទៀតថា ​បទឧក្រិដ្ឋ​កម្ម​ឆ្លងដែន​នេះ ​គឺជា​បញ្ហា​មួយ​ដែល​ប្រទេស​នៅក្នុង​តំបន់​ក៏ដូចជា​ពិភពលោក​កំពុង​ព្រួយបារម្ភ​នៅឡើយ ​ហើយ​ភាគី​ទាំងអស់​សន្យា​ប្ដេជ្ញា​រួមគ្នា​បន្ថែមទៀត​ក្នុងការ​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​បំផុត ​ដើម្បី​សន្តិសុខ​សង្គម ​តំបន់ ​និង​ពិភពលោក​ទាំងមូល​នោះ​។


បើតាម​ ឯកឧត្តម មៀ​ច សុផាន់​ណា​ ដដែល ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា ​នៅក្នុង​កិច្ចប្រជុំ​តាមរយៈ​វីដេ​អូ ខន​ហ្វើ​រិ​ន​នេះ ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​នឹង​ខិតខំ​ផ្លាស់ប្ដូរ​បទពិសោធន៍​គ្នា​ទៅវិញទៅមក​បន្ថែម​ទៀត ក្នុង​កិច្ចការពារ​ នឹង​ទប់ស្កាត់​នូវ​បទល្មើស​មួយ​នេះ ​ហើយ​មួយវិញទៀត ​នឹង​ផ្តល់​ព័ត៌មាន​ឲ្យ​គ្នា​ទៅវិញទៅមក​ដោយ​ឆាប់រហ័ស​បំផុត ​បន្ទាប់ពី​មាន​តម្រុយ​ណាមួយ​ទាក់ទង ​នឹង​បទឧក្រិដ្ឋ​កម្ម​ឆ្លងដែន ​និង​បទល្មើស​ទាក់ទង ​នឹង​ផលិតផល​ក្លែងក្លាយ​ជាដើម​នោះ​៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 04:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/21 09:39:00 pm        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 04:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am