សហភាពអឺរ៉ុប បានសម្រេចប្រើប្រាស់ការប្រាក់ពីទ្រព្យសកម្មរបស់រុស្ស៊ី ដែលត្រូវបានបង្កក ដើម្បីជួយដល់ប្រទេសអ៊ុយក្រែន ខណៈប្រទេសនេះត្រៀមទប់ទល់សម្រាប់រដូវរងានៅពេលខាងមុខ។

គណៈកម្មការអឺរ៉ុប ដែលជាស្ថាប័នប្រតិបត្តិរបស់សហភាពអឺរ៉ុប បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនទឹកប្រាក់ជិត១៦០លានអឺរ៉ូ ឬប្រហែល១៧៨លានដុល្លារ នឹងអាចប្រើប្រាស់បាននៅរដូវរងា។

សហភាពអឺរ៉ុប បានបង្កកទ្រព្យសកម្មមួយចំនួនរបស់ធនាគារកណ្តាលរុស្ស៊ី បន្ទាប់ពីការវាយលុកនៅអ៊ុយក្រែន។
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានលើកឡើងពីបញ្ហាទីជម្រក និងឧបករណ៍កម្តៅ ជាឧទាហរណ៍នៃការគាំទ្រ និងបាននិយាយថា ថាមពលកកើតឡើងវិញ នឹងជួយធានាឱ្យមានលំហូរនៃថាមពលកាន់តែមានស្ថិរភាព នៅក្នុងប្រទេសអ៊ុយក្រែន។
លោកស្រី បានប្រាប់អ្នកសារព័ត៌មានថា «យើងត្រូវតែបន្តផ្ទេរផ្នែកមួយនៃការប្រាក់ពីទ្រព្យសកម្មរុស្ស៊ីដែលបានបង្កសម្រាប់ការស្តារថាមពលរបស់អ៊ុយក្រែនឡើងវិញ។
លោកស្រី ក៏បាននិយាយថា សហភាពអឺរ៉ុប ក៏បានត្រៀមខ្លួនជាស្រេចដើម្បីបង្កើនការគាំទ្ររបស់ខ្លួន ដល់អ៊ុយក្រែន ផងដែរ។