ធនាគារជាតិលើកទឹកចិត្តដល់គ្រឹះស្ថានហិរញ្ញវត្ថុ បើកគណនីលុយរៀលជូនអតិថិជនឱ្យបានច្រើន

2024/09/20 07:42:27 pm        174

ធនាគារជាតិនៃកម្ពុជា លើកទឹកចិត្តដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បើក​គណនី​ជា​លុយ​រៀល​ជូន​ដល់​អតិថិជនរបស់ខ្លួន ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលឱ្យបានកាន់តែទូលាយ ជា​ពិសេស​ជា​ការចូលរួមដល់ការអនុវត្តប្រើប្រាស់ QR Code តែមួយ មានទាំងប្រាក់រៀល និង​ប្រាក់​ដុល្លារ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការទូទាត់។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា លើក​ឡើង​នៅ​ក្នុង​ជំនួប​អ្នក​សារ​ព័ត៌មាន ស្តីពីការប្រើប្រាស់ ប្រព័ន្ធ QR Code សម្រាប់ការទូទាត់ថ្មីៗនេះថា, ជុំវិញការ​លើក​ទឹកចិត្ត​ឱ្យ​បង្កើតជាគណនីប្រាក់រៀលនេះ គឺជាការជំរុញឱ្យប្រជាជន QR Code ជាប្រាក់រៀល ដើម្បី​ស្រួលក្នុងការទូទាត់នៅលើការចាយវាយផ្សេងៗ។ ការបង្កើតគណនីប្រាក់រៀលនេះ គឺមិន​មែន​ជា​បន្ទុកបន្ថែម សម្រាប់ប្រជាជននោះឡើយ ផ្ទុយទៅវិញគឺ​ជា​ការ​ផ្តល់​ភាព​ងាយ​ស្រួល​ជូន​ដល់​ប្រជាជន​ក្នុងការទូទាត់តាម QR Code ។

លោកជំទាវ​បណ្ឌិត បានបញ្ជាក់ថា ទាក់ទិនការបង្កើតគណនីនេះ ប្រសិនប្រជា​ពលរដ្ឋ​ចង់​ប្រើ​គណនី​ជា​ដុល្លារ ដោយមិនចង់ ប្រើជាគណនីជារៀល នេះជាសិទ្ធរបស់ពួកគាត់, ហើយពួក​គាត់​នៅ​តែ​ដូរ​លុយជាដុល្លារបាននៅក្នុង App ធនាគាររបស់ពួកគាត់បាន ជាធម្មតា។ សម្រាប់​បញ្ហា​នេះ​, ចំពោះការជំរុញឱ្យបង្កើតជាគណនីរៀល របស់ធនាគារជាតិនៃកម្ពុជា គឺដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​ដល់ ប្រជាពលរដ្ឋទៅវិញ។ លោកជំទាវ បណ្ឌិត ជា សិរី បន្ថែមថា ក្នុងនាមជាពលរដ្ឋខ្មែរ ប្រសិ​ន​យើងមានគណនីជាដុល្លារ យើងគួរតែមាន គណនីជាប្រាក់រៀល ដើម្បីលើកកម្ពស់គាំទ្រ ដល់​ការប្រើប្រាស់ប្រាក់រៀលឱ្យបានទូលំទូលាយទាំងអស់គ្នា។

សូមបញ្ជាក់ថា ការជំរុញឱ្យបើកគណនីប្រាក់រៀលនេះ នៅពេលខាងមុខ, ធនាគារជាតិ​នៃ​កម្ពុជា​ក៏​គ្រោង​ដាក់​ឱ្យប្រើប្រាស់ QR Code តែមួយ គឺមានទាំងប្រាក់រៀលនិងប្រាក់ដុល្លារ ដោយការជំរុញ QR តែមួយនេះ គឺត្រូវឱ្យប្រជាពលរដ្ឋមានគណនីទាំងពីរប្រភេទ ទើប អាចធ្វើការទូទាត់តាម QR Code បាន ។ នេះគឺជាការផ្តល់ភាពងាយស្រួល ទៅដល់អតិថិជនក្នុងការទូទាត់ ជាពិសេស​រវាង​អ្នក​ទិញ និងអ្នកលក់ និងក៏ជាការចូលរួមលើកកម្ពស់វិស័យទេសចរ និងការជំរុញ​ប្រើ​ប្រាស់​ប្រាក់​រៀល​ឱ្យ​កាន់​តែទូលាយផងដែរ។

ជុំវិញការលើកកម្ពស់ប្រាក់រៀលនេះផងដែរ, ថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា បាន​ចេញ​សេចក្ដី​ណែនាំ​បន្ថែម ស្តីពីការលើកកម្ពស់ការប្រើ ប្រាស់ប្រាក់រៀល​សម្រាប់​សេវា​ទូទាត់​សង​ប្រាក់​នៅ​កម្ពុជា​ផង​ដែរ ដោយក្នុងនោះធនាគារជាតិនៃកម្ពុជា តម្រូវឱ្យគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ, គ្រឹះ​ស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ, និងគ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ទាំងអស់ ក្នុង​នោះ​ចំពោះ​កាតព្វ​កិច្ចបើក គណនីប្រាក់បញ្ញើ និងគណនីទូទាត់សងប្រាក់ជាប្រាក់រៀល ដែលប្រើ​ប្រាស់​សម្រាប់ប្រតិបត្តិការទូទាត់សងប្រាក់ជូនអតិថិជន ត្រូវ អនុវត្តរួមមាន៖ មិនតម្រូវ​ឱ្យយ​ក​កម្រៃ​សេវា​សម្រាប់ការបើកនិងបិទគណនីជាប្រាក់រៀលខាងលើ, មិនតម្រូវឱ្យយក​កម្រៃ​សេវា​គណនី ប្រចាំឆ្នាំ សម្រាប់គណនីជាប្រាក់រៀលខាងលើ, និងពន្យល់និង​ផ្សព្វ​ផ្សាយ​អំ​ពី​ខ្លឹម​សារ​សេចក្ដី​ណែនាំនេះ​ជូនសាធារណជនបន្ថែម៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        123
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        148
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        101

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm