ព្រះសង្ឃវត្តបទុម នាំយកបបរជូនអ្នកជំងឺនៅពេទ្យគន្ធបុប្ផារៀងរាល់ព្រឹក

2024/09/20 07:55:11 pm        136

ព្រះសង្ឃ វត្តបទុមវតីរាជវរារាម ជារៀងរាល់ព្រឹកតែងនាំយកបបរ ទៅចែក​ជូន​ប្រជាពលរ​ដ្ឋ​ដែល​មក​សម្រាក​ថែទាំកូនចៅសម្រាកនៅមន្ទីរពេទ្យគន្ធបុប្ផា។ សកម្មភាពចែកទាននេះ កើតមាន​ឡើង​ជា​រៀង​រាល់ឆ្នាំ ចាប់ផ្ដើមពីថ្ងៃបិណ្ឌទី១ រហូតដល់ថ្ងៃបញ្ចប់នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។

សកម្មភាពព្រះសង្ឃ នាំយក​បបរ​ចែក​ជូន​ប្រជា​ពលរដ្ឋ​ដែល​នាំ​កូន​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា នេះកើតឡើងជារៀងរាល់ឆ្នាំ សម្រាប់កំឡុងពេលពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ ការចែកទានជាបបរនេះ គឺជារៀងរាល់ព្រឹក ក្រោយព្រះសង្ឃគង់នៅ វត្ត បទុមវតីរាជវរារាម ឆាន់​ចង្ហាន់​ពេលព្រឹករួចរាល់ ព្រះសង្ឃបាននិមន្តដើរដោយលើកបបរ ៣ឆ្នាំងធំៗ ទៅកា​ន់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា ដែលមានទីតាំងក្បែរនឹងវត្ត។

ព្រះសង្ឃ ព្រះនាម ព្រីង ឆាង មានសង្ឃដីកា នេះជាការចែកទានដែល វត្តបទុមវតីរាជវរារាម បានធ្វើ​ឡើងជារៀងរាល់ឆ្នាំ។ ការចែកទាននេះ ក៏ជាទឹកចិត្តជ្រះ​ថ្លារ​បស់​ម្ចាស់​វេន​ប្រចាំ​ថ្ងៃ​បិណ្ឌ​នីមួយ​ៗ​ផងដែរ។

សម្រាប់​ប្រជាពលរដ្ឋជាអ្នកទទួលទាន ពួកគេពិតជា​សប្បាយ​ចិត្ត​ចំពោះ​ការ​ចែក​ទាន​ជា​រៀង​រាល់​ព្រឹក​នេះ។​ ពួកគេមើលឃើញនេះជាសកម្មភាពចែករំលែកដ៏ប្រពៃ ដែលអាចជួយ​សម្រួល​ទាំង​ការ​ចំណាយ​របស់ពួកគាត់ថែមទៀតផង។

កំឡុងពេលពិធីបុណ្យ កាន់បិណ្ឌនិងភ្ជុំបិណ្ឌ ប្រជាពលរដ្ឋជាច្រើនបាននាំយកចង្ហាន់ គ្រឿង​ឧប​ភោគ​បរិភោគ ប្រគេនជូនព្រះសង្ឃ។ សម្រាប់កំឡុងពេលនេះតាមទីវត្ត​អារាម តែងមានការ​ចែក​ទាន​ទៅ​កាន់ប្រជាពលរដ្ឋពិសេសអ្នកខ្វះខាតវិញផងដែរ៕ អត្ថបទ៖ គឹមហុក 

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        423
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        454
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        583

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm