យោធាបាននិយាយនៅថ្ងៃសុក្រ (២០ កញ្ញា) នេះថា អ៊ីស្រាអែលបានដកបទបញ្ជារឹតបន្តឹងការធ្វើដំណើរ និងការជួបជុំធំៗដែលបានចេញកាលពីយប់ថ្ងៃព្រហស្បតិ៍ សម្រាប់សហគមន៍មួយចំនួននៅភាគខាងជើងអ៊ីស្រាអែល និងតំបន់ខ្ពង់រាប ហ្កូឡាន់ (Golan Heights)។

ការរឹតបន្តឹងនេះត្រូវបានបញ្ជាឱ្យធ្វើឡើង បន្ទាប់ពីការចាប់ផ្តើមនៃរលកដ៏ខ្លាំងក្លានៃការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើភាគខាងត្បូងប្រទេសលីបង់ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ដែលបានបន្ថែមក្ដីបារម្ភកាន់តែខ្លាំងឡើងនៃការកើនឡើងយ៉ាងធ្ងន់ធ្ងរនៅក្នុងជម្លោះជាច្រើនខែនៅតាមព្រំដែន។

ព្រំដែនរវាងអ៊ីស្រាអែល និងលីបង់ ត្រូវបានចាត់ទុកថាជាកន្លែងដែលមានអរិភាពបំផុតក្នុងពិភពលោកនៅពេលនេះ ខណៈអ៊ីស្រាអែល និងក្រុមហេសបូឡា បានវាយប្រហារឆ្លងព្រំដែនតបតគ្នាអស់ពេលជិតមួយឆ្នាំ។
នៅទូទាំងព្រំដែនក្នុងប្រទេសលីបង់ មនុស្សរាប់រយនាក់ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីខែតុលា ឆ្នាំមុនមកនៅពេលដែលក្រុមហេសបូឡា ចាប់ផ្តើមការវាយលុកប្រឆាំងនឹងអ៊ីស្រាអែល ដើម្បីគាំទ្រក្រុមហាម៉ាស៕