អ្នកលក់ផ្កាទទួលបានចំណូលប្រសើរជាងថ្ងៃធម្មតា ចាប់តាំងពីចាប់ផ្ដើមពិធីកាន់បិណ្ឌ

2024/09/20 09:36:34 pm        576

ចាប់តាំងពីថ្ងៃកាន់បិណ្ឌ១ រហូតដល់ថ្ងៃកាន់បិណ្ឌ៣នេះ អ្នកលក់ផ្កា​នៅ​តាម​បណ្តា​វត្ត​អារាម​ក្នុង​រាជ​ធានី​ភ្នំពេញ បានលក់ផ្កាដាច់ច្រើនជាងមុខ ខណៈពុទ្ធបរិស័ទ​ជា​ច្រើន​កុះករ​បាន​ទៅ​វត្ត​ក្នុង​ថ្ងៃ​កាន់​បិណ្ឌ​នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលរយៈ១៥ថ្ងៃ។

អ្នកលក់ផ្កានៅវត្តព្រះបារមីវង្គតបុរី ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែ​កញ្ញា​នេះ បានប្រាប់BTVឱ្យដឹងថា ក្នុងរយៈពេលកាន់បិណ្ឌ៣ថ្ងៃនេះ ពួកគេទ​ទួល​បាន​ចំណូល​ច្រើន​ជាង​ថ្ងៃ​ធម្មតាពីការលក់ផ្កាជូនប្រជាពលរដ្ឋមកវត្តក្នុងថ្ងៃកាន់បិណ្ឌនៃពិធីបុណ្យភ្ជុំបិណ្ឌ។

ពុទ្ធបរិស័ទបានប្រាប់BTVឲ្យដឹងថា ជាទំនៀមទម្លាប់ប្រពៃណីពីដូនតាមក ឲ្យតែ​ដល់​រដូវ​ពិធី​បុណ្យ​កាន់​បិណ្ឌ និងភ្ជុំបិណ្ឌ គឺតែងតែរៀបចំម្ហូបអាហារ និងទេយ្យទានផ្សេងៗ​ទៅ​ប្រគេន​ព្រះស​ង្ឃ​គ​ង់​នៅ​ក្នុង​វត្តដើម្បីឧទ្ទិសកុសលផលបុណ្យទៅដល់ញាតិសណ្ដានដែលបានចែកឋានទៅ។ ម្យ៉ាង​វិញទៀត ការយកផ្កាមកថ្វាយព្រះគឺដើម្បីសូមពរ សូមជ័យពីព្រះពុទ្ធ។

ព្រះ​សាក្យវង្ស បណ្ឌិត ស៊ីម សារ៉ាន ព្រះចៅអធិការវត្តព្រះបារមីវង្គតបុរី(ទួលក្រសាំង) មាន​សង្ឃ​ដិកា​ដែរ​ថា ការថ្វាយផ្កាដល់ព្រះពុទ្ធដូចជាផ្កាឈូក និងផ្កាម្លេះជាដើមនោះ គឺមាន​តាំង​ពី​ព្រះពុ​ទ្ធ​ទ្រង់​គង់​ជា​ធរមានឡើង។ហើយការថ្វាយផ្កានេះគឺដើម្បីបួងសួងសូមសេចក្តីសុខ សេចក្តី​ចំរើន​នៅ​ក្នុង​ជីវិ​ត។

ភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតនៃ ព្រះរាជពិធីទា្វរទសមាស ដែល​ប្រជា​រាស្រ្តទូទាំងព្រះរាជាណាចក្រកម្ពុជាតាំងពីបុរាណរៀងមកតែងតែប្រារព្ធពិធីនេះ មិនដែល​អាក់​​នោះ​ខានឡើយ។បុណ្យភ្ជុំបិណ្ឌ ត្រូវបានធ្វើឡើងតាមបែបព្រះពុទ្ធសាសនា។

តាមទម្លាប់ ជារៀងរាល់ឆ្នាំ នៅពេលដល់ថ្ងៃខែដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់​បង​ប្អូន​កូន​ចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេស​ឪពុក​ម្ដាយ ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យក​ទៅ​ប្រគេន​ព្រះសង្ឃ​ដែល​គង់​នៅ​វត្ត​អារាម​។ ​នៅឆ្នាំ២០២៤ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នឹងចាប់ផ្តើមពីថ្ងៃទី១៨ខែកញ្ញា រហូត​ដល់​ថ្ងៃទី២ខែតុលា ដែលត្រូវនឹងថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ពុទ្ធសករាជ ២៥៦៨៕ អត្ថបទ៖ទូច សោភ័ណ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm