អគ្គស្នងការនគរបាលជាតិ រៀបចំសិក្ខាសាលាស្តីពីតួនាទីភារកិច្ចមន្ត្រីនគរបាលយុត្តិធម៌ ទំនាក់ទំនងជាមួយស្ថាប័ន្ថតុលាការ

2024/09/20 09:49:20 pm        789

អគ្គស្នងការនគរបាលជាតិ បានរៀបចំសិក្ខាសាលាស្តីពីតួនាទីភារកិច្ចរបស់មន្ត្រីនគរបាលយុត្តិធម៌ និង​ទំនាក់ទំនងជាមួយស្ថាប័ន្ថតុលាការ ដើម្បីធ្វើការកែលម្អ ផ្លាស់ប្តូរចំណេះដឹង និងបទ​ពិសោធន៍​ការងារ​គ្នា​ទៅវិញទៅមករវាងស្ថាប័ន្ថច្បាប់ទាំង២ ។

សិក្ខាសាលានេះ បានរៀបចំប្រារព្ធឡើងនាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រោមវត្តមាន​ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃតំណាង​ដ៏​ខ្ពង់​ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តមកេង សុម៉ារិទ្ធ រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ ជាសហប្រធានគណៈអធិបតី រួមទាំងមានការចូលរួមពីឯកឧត្តមស្នងការ, អធិការដ្ឋាន​ក្រុង ស្រុក ខណ្ឌ ចំណុះស្នងការរាជធានីខេត្តទាំង២៥ និងក្រសួងមហាផ្ទៃ , ព្រះរាជ​អាជ្ញា​នៃ​ស្ថាប័ន​អយ្យការ ចៅក្រមនៃស្ថាប័នតុលាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ព្រមទាំងគណៈ​មេធាវី​ ដែលមានចំនួនសរុប ប្រមាណ៦០០នាក់ ដែលជាសិក្ខាកាម ។

ឯកឧត្តមកេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានមានប្រសាសន៍ឱ្យដឹងថា គោលបំណង​សំខាន់​ៗ ​នៃសិក្ខាសាលាបានផ្តល់ឱកាសដល់តួអង្គពាក់ព័ន្ធទាំងអស់ រួមមាន ព្រះរាជាអាជ្ញា ចៅ​ក្រម មេធាវី និងមន្ត្រីនគរបាលយុត្តិធ៌ ធ្វើការសិក្សាស្វែងយល់ ផ្លាស់ប្តូរចំណេះដឹង និង​បទ​ពិសោធន៍​គ្នា​ទៅវិញទៅមក ក្នុងការអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួន ដើម្បី​ឈាន​ទៅ​ដល់ការ ធ្វើកែសម្រួល កែលម្អ កែតម្រូវ និងកែទម្រង់ លើការអនុវត្តក្រ​ម​នី​តិ​វិធី​ព្រហ្ម​ទណ្ឌ​ឱ្យ​កាន់តែមានប្រសិទ្ធភាពខ្ពស់ ស្របតាមបទប្បញ្ញត្តិច្បាប់ជាធរមាន ដើម្បីបង្កើន​ការ​ជឿ​ទុក​ចិត្ត​លើ​ប្រព័ន្ធយុត្តិធម៌កម្ពុជាពីសាធារណជនទូទៅ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោម ការដឹកនាំ​ប្រកប​ដោយគតិបណ្ឌិត ឈ្លាសវៃ ស្វាហាប់ និងទស្សនវិស័យកំណែទម្រង់របស់សម្តេចមហា បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមថា ៖ អង្គសិក្ខាសាលានៅថ្ងៃនេះ ក៏ជា​ការ​ពង្រឹង​កិច្ច​សហការ​ឱ្យ​កាន់​តែល្អប្រសើរឡើងរវាង មន្ត្រីនគរបាលយុត្តិធម៌ ជាមួយព្រះរាជអាជ្ញា ចៅក្រមស៊ើបសួរ និង​មេធាវី ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការ អនុវត្តច្បាប់ក្នុងប្រព័ន្ធយុត្តិធម៌កម្ពុជា ។

ឧត្តមសេនីយ៍ឯកជា ប៊ុនថុល អនុប្រធាន នាយកដ្ឋានកណ្ដាលយុត្តិធម៌ បានឡើងធ្វើបទបង្ហាញ ពីដែន​កាតព្វកិច្ច និងភារកិច្ចនៃការអនុវត្តច្បាប់របស់មន្ត្រីនគរបាលយុត្តិធម៌ លើសំណុំ​រឿង​ជា​ច្រើន​ដូច​ជាបទល្មើសព្រហ្មទណ្ឌ , គ្រឿងញៀន , រំលោភសេពសន្ថវះ , បណ្ដឹងរដ្ឋប្បវេណី រួមជា​មួយ​បទ​ល្មើសផ្សេងៗជាច្រើនទៀត ដើម្បីបង្ហាញដល់សិក្ខាកាមទាំងអស់ ដែលកំពុង​មាន​វត្ត​មាន​ក្នុង​អង្គ​ពិធី ឱ្យបានយល់ដឹងកាន់តែច្បាស់លាស់ ក្នុងការធានា​ប្រសិទ្ធភាព​ដើម្បី​អនុវត្ត​ច្បាប់​ឱ្យ​មាន​តម្លាភាព និងសុច្ចរិតភាពត្រឹមត្រូវ ។

ការធ្វើបទបង្ហាញជិត១ម៉ោងរបស់លោកឧត្តមសេនីយ៍អនុប្រធាននាយកដ្ឋាន បានបង្ហាញការ​យល់​ដឹង​កាន់តែទូលំទូលាយ ដល់សិក្ខាកាម កាន់តែដឹងច្បាស់រវាងកិច្ចការងាររបស់អង្គភាពខ្លួន បង្កើន​ទំនាក់ទំនងស្អិតរមួតជាមួយស្ថាប័ន្ថអយ្យការ និងតុលាការ លើផ្លូវច្បាប់ ។

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បាន​ឡើង​ធ្វើ​បទ​បង្ហាញចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនរបស់លោកក្នុងនាមជាថ្នាក់ដឹកនាំ ជូនដល់​អង្គ​ពិធី​ទាំងមូលផងដែរ ដើម្បីជាមូលដ្ឋានគ្រឹះមួយ សម្រាប់ការទទួលបានចំណេះដឹងថ្មី លើផែន​បង្ការ​ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសផ្សេងៗ ក្នុងបុព្វហេតុការពារសន្តិសុខជូនពលរដ្ឋ និង​សង្គម​​ជាតិមាតុភូមិ ជាដើម ។

សូមបញ្ជាក់ថា សិក្ខាសាលានេះ គឺនឹងធ្វើឡើងពេញមួយថ្ងៃ ដោយ នៅរសៀលថ្ងៃខែដដែល ឯកឧត្តម ប៊ុនហុន ដែលជាប្រធានអង្គគណះអធិបតី នឹងធ្វើការបូកសរុបលទ្ធិផល នៃសិក្ខា​សាលា​ទាំងមូល និងការផ្តល់អនុសាសន៍សំណេះសំណាលណែនាំ ដល់សិក្ខាកាម​ទាំងអស់​ដើម្បី​ទទួល​បា​ន​បទចំណេះដឹង និងបទពិសោធន៍ថ្មី សម្រាប់ជាទន់បន្ថែម ក្នុងការយកទៅប្រើប្រាស់ កំពុង​ពេល​អនុវត្តភារកិច្ចការងារតាមដែនសមត្ថកិច្ចរបស់ខ្លួន៕ អត្ថបទ៖ លីហេង

 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm