លោក អូសាម៉ា ហាមដាន (Osama Hamdan) ដែលជាអ្នកតំណាងក្រុមហាម៉ាសនៅប្រទេសលីបង់ បាននិយាយថា អ័ក្សនៃការតស៊ូ មិនដែលដកថយពីផ្លូវនៃការប្រយុទ្ធ ដើម្បីសម្រេចបុព្វហេតុប៉ាឡេ ស្ទីនឡើយ។

លោក អូសាម៉ា ហាមដាន សមាជិកជាន់ខ្ពស់នៃការិយាល័យនយោបាយរបស់ហាម៉ាស និងជាបេសកជននៃចលនាឥស្លាមប៉ាឡេស្ទីន នៅប្រទេសលីបង់ ដែលបានចូលរួមសន្និសីទអន្តរជាតិឥស្លាមរួបរួមឥស្លាមលើកទី ៣៨ នៅទីក្រុងតេអេរ៉ង់ បាននិយាយថា គ្មានកិច្ចព្រមព្រៀងណាមួយ នឹងធ្វើឲ្យក្រុមអ្នកតស៊ូនេះ ដកថយចេញពីផ្លូវនៃការប្រយុទ្ធ ដើម្បីបុព្វហេតុប៉ាឡេស្ទីននោះទេ។
លោក ហាមដាន បានបញ្ជាក់ថា អ្នកនយោបាយអាមេរិក គឺជាអ្នកសមគំនិតដ៏សំខាន់ចំពោះការប្រល័យពូជសាសន៍របស់របបជ្វីហ្វនិយម នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ហើយបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក កំពុងព្យាយាមបង្កើនសង្គ្រាមដ៏ឃោរឃៅ នៅដែនដីនេះ។
តំណាងក្រុមហាម៉ាសរូបនេះ បានសរសើរការគាំទ្ររបស់អ៊ីរ៉ង់ចំពោះប្រជាជនប៉ាឡេស្ទីនដែលត្រូវបានគេគាបសង្កត់ ឲ្យបន្តនៅលើផ្លូវ ឆ្ពោះទៅការរំដោះទឹកដីដែលគ្រប់គ្រងដោយអ៊ីស្រាអែលនេះ។