ទីប្រឹក្សាសន្តិសុខជាតិរងរបស់សហរដ្ឋអាមេរិកទទួលបន្ទុលសេដ្ឋកិច្ចអន្តរជាតិ លោក ដាលីប ស៊ីង (Daleep Singh) បានប្រាប់វិទ្យាស្ថានស្រាវជ្រាវ Carnegie Endowment ថា រដ្ឋបាលក្រុងវ៉ាស៊ីនតោន បានត្រៀមខ្លួនក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងគោលបំណងរឹតបន្តឹងការនាំចូលផ្នែកការពារជាតិ និងការនាំចេញប្រេងឥន្ធនៈរបស់រុស្ស៊ី។
ដោយនិយាយអំពីការប៉ុនប៉ងរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការដាក់សម្ពាធដាក់ទណ្ឌកម្មលើរុស្ស៊ី លោកបានថ្លែងថា៖ខ្ញុំគិតថា វាពាក់ព័ន្ធនឹងការខិតខំប្រឹងប្រែងពីរផ្សេងគ្នាគឺ ការកាត់បន្ថយធនធានយោធាសម្រាប់ការធ្វើ សង្រ្គាមរបស់រុស្ស៊ី និងមិនឲ្យមានជំនួយហិរញ្ញវត្ថុដល់ប្រទេសនេះ។ ការដាក់ទណ្ឌកម្ម និងការគ្រប់គ្រងការនាំចេញ គឺជាឧបករណ៍របស់យើង»។
មន្ត្រីរដ្ឋបាលអាមេរិកនេះ បានបន្តថា ការកាត់បន្ថយធនធានយោធាសម្រាប់ការធ្វើសង្រ្គាមរបស់រុស្ស៊ី គឺពិតជាមានការផ្លាស់ប្តូរការលើកទឹកចិត្តរបស់ប្រទេសទី៣ ដែលកំពុងផលិតសមាសធាតុ ដែលបញ្ជូនទៅក្នុងសមរភូមិដោយផ្ទាល់នោះ ជាផលប្រយោជន៍របស់រុស្ស៊ី។ ទាក់ទងនឹងបញ្ហានេះដែរ ប្រទេសចិន គឺជាអ្នករំលោភបំពានយ៉ាងធ្ងន់ធ្ងរបំផុតនៃរបបដាក់ទណ្ឌកម្មរបស់យើង ប៉ុន្តែប្រទេសឥណ្ឌា ទួរគី អារ៉ាប់រួម និងប្រទេសផ្សេងទៀត ក៏រំលោភបំពានទណ្ឌកម្មដែរ។
លោកបានបន្ថែមថា៖«បើនិយាយពីមិនឲ្យមានជំនួយហិរញ្ញវត្ថុសម្រាប់ការធ្វើសង្គ្រាមរបស់រុស្ស៊ី នោះគឺជាថាមពលទាំងអស់។ «ខ្ញុំគិតថា យើងកាន់តែខិតជិតដល់ចំណុចដែលយើងអាចនិយាយអំពីរបបដ៏តឹងរ៉ឹងជាងនេះ ទាំងនៅក្នុងផ្នែកនៃកងនាវាស្រមោល ប៉ុន្តែក៏មានបរិមាណប្រេងដែលរុស្ស៊ី ត្រូវបានអនុញ្ញាតឲ្យ ផ្គត់ផ្គង់ទៅកាន់ទីផ្សារផងដែរ។ កិច្ចខិតខំប្រឹងប្រែងទាំងពីរនោះគឺពិតជាចាំបាច់។ ខ្ញុំចង់និយាយថា យើងត្រូវតែពង្រឹងបន្ថែមទៀត ដើម្បីសម្រេចគោលបំណងរបស់យើង»។