ឯកឧត្តម នេត សាវឿន ប្រាប់សមត្ថកិច្ចតាមព្រំដែនសហការជាមួយថៃ ដើម្បីសម្រួល និងដោះស្រាយបញ្ហាប្រឈមរបស់ពលករ

2024/09/20 10:23:47 pm        899

ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ត្រួត​ពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ-ចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា ដែល​ហៅកាត់​ថា គ.ច.ព.ក បានណែនាំដល់សមត្ថកិច្ចតាមបន្ទាត់ព្រំដែនទាំងអស់ ត្រូវពង្រឹង​កិច្ច​សហការ​ល្អ​បន្ថែម​​ទៀត​ជាមួយភាគីថៃ ដើម្បីសម្របសម្រួល និងដោះស្រាយ​បញ្ហា​ប្រឈម​ជាក់​ស្ដែង​របស់​ពលករ ដែលត្រូវចេញចូល តាមព្រំដែនរវាងកម្ពុជា និងថៃ។

ការណែនាំរបស់ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ​២០២៤​នេះ​ នៅទីស្ដីការគណៈរដ្ឋមន្ដ្រី ក្នុងឱកាសដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធ​ផល​ការងារ​រយៈ​ពេល​១ឆ្នាំ និងលើកទិសដៅសម្រាប់អនុវត្តបន្ដរបស់គណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និង​ដោះ​ស្រាយ​បញ្ហាដំណើរចេញ ចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា។

ឯកឧត្តមសន្ដិបណ្ឌិត បានប្រាប់ឲ្យគ្រប់តួអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវឯកភាព​គ្នា​ពង្រឹង​សេវា​តាម​ព្រំដែន ដើម្បីឲ្យពលករ និងពលរដ្ឋចេញចូលតាមព្រំដែន កាត់បន្ថយការកោសរួសក្រៅផ្លូវការ និង​ការប្រឈមនានា។ លើសពីនេះ ឯកឧត្តមលើកទឹកចិត្ត និងជំ​រុញ​ឲ្យ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយភាគីថៃ ដែលក្នុងនោះ អភិបាលខេត្ត និងកម្លាំង​ជំនាញ​សមត្ថកិច្ច​ទ្វេភាគី​ទាំង​នគរបាល អន្ដោប្រវេសន៍ ទាហាន និងគយជាដើមត្រូវជួបប្រជុំទៀងទាត់ បើមាន​សំណូម​ត្រូវ​ដោះ​ស្រាយ​ជាក់​ស្ដែង ជាមួយភាគីថៃ ដើម្បីធ្វើយ៉ាងណា «រួមគ្នា ជួយពលករចេញចូលតាមព្រំដែន កាត់​បន្ថយភាពស្មុគស្មាញ»។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានដាក់ចេញទិសដៅឲ្យពង្រឹងសមត្ថកិច្ចជំនាញនៅតាមព្រំដែន និង​បង្កើនកិច្ចសហការជាមួយភាគីថៃ, លើក​កម្ពស់​ការ​ផ្សព្វផ្សាយ​អប់រំ​ដើម្បី​ទប់​ស្កាត់ព័​ត៌មាន​ក្លែង​ក្លាយ ការចោទប្រកាន់អំពីបញ្ហាសមត្ថកិច្ចនៅតាមព្រំដែន ពោលត្រូវផ្សាយអំពើល្អត្រឡប់ទៅវិញ នូវ​អ្វីដែលសមត្ថកិច្ចបានបំពេញនាពេលកន្លងមក ទៅតាមគ្រប់រូបភាពទាំងអស់។ មួយ​វិញ​ទៀត​ត្រូវ​ពង្រឹង​ក្រុមប្រចាំបញ្ជា ពង្រឹងទំនាក់ទំនង និងធានា​ដល់​ការ​បូក​សរុប​របាយ​ការណ៍​ឆ្លើយ​តប​ជា​ដើម​ផង​ដែរ​។

ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន កោតសរសើរដល់ថ្នាក់ដឹកនាំ និង​សមាជិក សមាជិការបស់គណៈកម្មការចំពោះកិច្ច ព្រមទាំងអភិបាលខេត្តជាប់ព្រំដែនទាំងអស់ ដែល​បំពេញការងារបានយ៉ាងល្អនាពេលកន្លងមក ក្នុងនោះមានទាំងកិច្ចសហការជាមួយភាគីថៃ ដើម្បី​បំពេញកិច្ចការងារជូនពលករដែលចេញចូលតាមព្រំដែន។ បន្ថែមពីនេះ បានកោត​សរសើរ​ដល់​កម្លាំង និងសមត្ថកិច្ចទាំងអស់ ដែលឈរជើងតាមបន្ទាត់ព្រំដែន សំដៅរួមគ្នា​កាត់​បន្ថយ​ភាព​អសកម្ម​។ តែយ៉ាងណាក៏ដោយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានលើក​ឡើង​អំពី​ភាព​ចន្លោះ​ប្រហោង​មួយចំ​នួនរបស់ក្រុមការងារផងដែរ ដែលករណីនេះត្រូវឲ្យគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ​ទាំង​អស់​រួមគ្នាបន្ដដោះស្រាយផងដែរ ដើម្បីធ្វើយ៉ាងណាអនុវត្តឲ្យបាននូវស្មារតីមុតស្រួច តាម​ទិស​ដៅ​របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបង្ហាញ​ពី​ការ​ទទួ​លខុ​សត្រូវចំពោះពលករ ជួយសម្រួលឲ្យពលករទៅបម្រើការងារដោយស្របច្បាប់៕ អត្ថបទ៖ បាន ចក់

 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        121
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm