ទីក្រុងសៀងហៃរងគ្រោះដោយព្យុះទីហ្វុងទី២ ប៉ុន្មានថ្ងៃបន្ទាប់ពីជួបព្យុះជាប្រវត្តិសាស្ត្រ

2024/09/20 10:26:34 pm        31


ផ្លូវ និងសង្កាត់នានា ក្នុងទីក្រុងសៀងហៃ ត្រូវបានលិចដោយទឹកជំនន់ នៅថ្ងៃសុក្រ (ទី២០ ខែកញ្ញា) នេះ ខណៈដែលទីក្រុងធំរបស់ប្រទេសចិន រងគ្រោះដោយព្យុះទីហ្វុងទី២ ដោយព្យុះនេះកើតមានឡើងប៉ុន្មានថ្ងៃបន្ទាប់ពីទីក្រុងនេះបានជួបប្រទះនឹងព្យុះដ៏ខ្លាំងបំផុតជាលើកដំបូង ក្នុងរយៈពេល ៧៥ឆ្នាំ។

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua បានឲ្យដឹងថា ព្យុះទីហ្វុង Pulasan បានបោកបក់ដល់ដីគោក កាលពីយប់ថ្ងៃព្រហស្បតិ៍ (ទី១៩ ខែកញ្ញា) នៅក្នុងស្រុក Fengxian របស់ទីក្រុងនេះ ដោយមានល្បឿនខ្យល់អតិបរមា ៨៣គីឡូម៉ែត្រ ក្នុងមួយម៉ោង។

សារព័ត៌មាន Xinhua បានរាយការណ៍ថា ព្យុះនេះ «ត្រូវបានគេព្យាករថា នឹងថមថយកម្លាំងបន្តិចម្ដងៗ នៅពេលដែលវាបក់បោកកាន់តែឆ្ងាយពីសមុទ្រ» ទោះបីជាភ្លៀងនៅតែបន្តធ្លាក់ក្នុងទីក្រុងនេះ នាព្រឹកថ្ងៃសុក្រ (ទី២០ ខែកញ្ញា) នេះក៏ដោយ។

រូបភាពវីដេអូដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម នៅថ្ងៃទី២០ ខែកញ្ញានេះ បានបង្ហាញឲ្យឃើញអ្នកក្រុងសៀងហៃ បានដើរលុយទឹកលិចត្រឹមកំភួនជើង នៅក្នុងសង្កាត់មួយចំនួន ទោះបីជាមិនមានរបាយការណ៍ការពីខូចខាតធ្ងន់ធ្ងរ ឬអ្នកស្លាប់ និងរបួសក៏ដោយ។

ផ្នែកខ្លះនៃទីក្រុងសៀងហៃ បានបង្កើនកម្រិតប្រកាសអាសន្នព្យុះទីហ្វុង ខណៈដែលព្យុះបានបក់បោកជិតដល់ទីក្រុង កាលពីថ្ងៃទី១៩ ខែកញ្ញា។ ព្យុះ Pulasan កើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីព្យុះទីហ្វុង Bebinca បានបង្កការបំផ្លិចបំផ្លាញ កាលពីថ្ងៃទី១៦ ខែកញ្ញា ជាព្យុះដ៏ខ្លាំងបំផុតដែលទីក្រុងបានជួបប្រទះលើកដបំបូង ចាប់តាំងពីឆ្នាំ១៩៤៩ មក។ 

ព្យុះ Bebinca បានរលើងដើមឈើជាង ១.៨០០ដើម និងបានធ្វើឲ្យគ្រួសារ ៣០.០០០គ្រួសារ គ្មានអគ្គិសនីប្រើប្រាស់ ដោយអាជ្ញាធរបានជម្លៀសមនុស្សជាង ៤០០.០០០នាក់ នៅទូទាំងទីក្រុងសៀងហៃ មុនពេលមានព្យុះ៕

អត្ថបទដែលទាក់ទង

ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am       
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am       
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        222

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង

2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm