សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ បានចេញព្រះរាជក្រឹត្យ កែសម្រួល និងតែងតាំងឯកឧត្តម ហួត ហាក់ ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម សុខ សូកេន ជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច។
សូមជម្រាបថា រដ្ឋសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលចំនួន ២រូប គឺឯកឧត្តម ហួត ហាក់ ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម សុខ សូកេន ជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច។ ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភបាលបានធ្វើឡើងក្នុងសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៧ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។

