អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីអ្នកស្រី Maria Zakharova បាននិយាយថា ទីក្រុងមូស្គូ មានព័ត៌មានអំពីការបង្កើតជំរំប្រមូលផ្តុំដោយក្រុមសកម្មប្រយុទ្ធអ៊ុយក្រែន នៅតំបន់ព្រំដែនរុស្ស៊ី ពួកគេបានដាក់អ្នកស្រុក នៅទីនោះ។
អ្នកស្រី បាននិយាយនៅក្នុងសន្និសីទមួយនៅខាងក្រៅវេទិកាស្ត្រីអឺរ៉ុបអាស៊ីលើកទី៤ថា៖«ភ្នាក់ងារអនុវត្តច្បាប់របស់រុស្ស៊ី បន្តទទួលបានព័ត៌មានអំពីករណីនៃការបណ្តេញចេញដោយបង្ខំនូវអ្នកស្រុកតំបន់ឃើស (Kursk) ដែលមិនមានពេលវេលា ដើម្បីជម្លៀសទៅកាន់អ៊ុយក្រែន ដោយក្រុមអ្នកគាំទ្ររបស់មេដឹកនាំស្តាំនិយមជ្រុលលោកBandera។ ខ្ញុំសូមរំលឹកអ្នកថា នេះគឺជាការអនុវត្តធម្មតារបស់អ្នកកាន់កាប់ណាហ្ស៊ីនិយម តើអ្នកចាំពីរបៀបដែលពួកគេចាប់ប្រជាជនសូវៀត ពលរដ្ឋនៃសហភាពសូវៀ ធ្វើជាចំណាប់ខ្មាំង និងធ្វើជាទាសករដែរឬទេ?
អ្នកស្រី Zakharova បានសង្កត់ធ្ងន់ថា៖«មានភ័ស្តុតាងជាច្រើន ពួកគេត្រូវបានប្រមូលដោយទីស្នាក់ការកណ្តាលនៃកាកបាទក្រហមរុស្ស៊ី នៅទីក្រុងឃើស ។ តាមពិតទៅ មានភ័ស្តុតាងផ្ទាល់ដែលថា យុទ្ធជនអ៊ុយក្រែននៅតំបន់ព្រំដែនរុស្ស៊ី បានបង្កើតនូវទម្រង់នៃជំរំប្រមូលផ្តុំ ដែលពួកគេបានដាក់អ្នកស្រុកដែលមិនបានចាកចេញពីតំបន់គ្មានសុវត្ថិភាព ដើម្បីហេតុផលផ្សេងៗ។
អ្នកស្រី បានចង្អុលបង្ហាញថា អ្នកទោសសង្រ្គាមអ៊ុយក្រែនម្នាក់ បានរាយការណ៍ពីការវាយប្រហារលើរថ ភ្លើងដឹកអ្នកដំណើរ ដែលត្រូវបានរៀបចំចេញដំណើរ នៅក្នុងតំបន់ឃើស។ អ្នកការទូតរូបនេះ បាននិយាយថា៖«អ្វីៗទាំងអស់នេះ កំពុងត្រូវបានចងក្រងជាឯកសារ រួមទាំងការពិតថ្មីនៃការបាញ់សម្លាប់ជនស៊ីវិល និងការរំលោភបំពានដោយជនជាតិអ៊ុយក្រែន នៅក្នុងតំបន់ឃើស»។