អនុប្រធានមជ្ឈមណ្ឌល លោកវរសេនីយ៍ឯក Oleg Ignasyuk បាននិយាយថា មជ្ឈមណ្ឌលរុស្ស៊ីសម្រាប់ការផ្សះផ្សានៃភាគីប្រឆាំងនៅក្នុងប្រទេសស៊ីរី (ផ្នែកមួយនៃក្រសួងការពារជាតិរុស្ស៊ី) បានជួយជនភៀសខ្លួន ២៦នាក់ ក្នុងនោះមានកុមារ ១៤នាក់ ចាកចេញពីតំបន់ Al-Tanf ដែលគ្រប់គ្រងដោយសហរដ្ឋអាមេ រិក ក្នុងប្រទេសស៊ីរី។
លោកបាននិយាយថា៖ «ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ការចាកចេញរបស់ជនភៀសខ្លួន ២៦ នាក់ ក្នុងនោះមានបុរស ៦នាក់ ស្ត្រី ៦នាក់ និងកុមារ ១៤នាក់ ត្រូវបានធានាពីតំបន់ Al-Tanf ដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិក ដែលស្ថានភាពមនុស្សធម៌ នៅតែធ្ងន់ធ្ងរ»។
ក្រៅពីនេះ មន្ត្រីនៃមជ្ឈមណ្ឌលផ្សះផ្សារុស្ស៊ី បានបំពេញបេសកកម្មមនុស្សធម៌ចំនួនពីរ នៅក្នុងខេត្ត Aleppo និង Raqqa ក្នុងរយៈពេលដែលបានរាយការណ៍ ដោយបានចែកចាយអាហារចំនួន ៦០០ឈុតទម្ងន់សរុប ៥,៩តោន។
មន្ត្រីយោធារុស្ស៊ី បានបន្ថែមថា គ្មានការវាយប្រហារលើកងកម្លាំងគាំទ្ររដ្ឋាភិបាលស៊ីរី ត្រូវបានកត់ត្រា នៅក្នុងតំបន់កាត់បន្ថយភាពតានតឹងខេត្តIdlib កាលពីថ្ងៃព្រហស្បតិ៍។