ឯកឧត្ដម ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំនាយនគរបាល ចូលរួមក្នុងកិច្ចប្រជុំនៅប្រទេសវៀតណាម

2024/09/21 01:17:19 am        120

រដ្ឋធានីហាណូយ ៖ ដោយបានការអនុញ្ញាត ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា បានដឹកនាំគណៈប្រតិភូ តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ នាយករងមន្ទី និងតំណាងស្នងការនគបាលតាមបណ្តាលខេត្តជាប់ព្រំដែនកម្ពុជាវៀតណាមដើម្បីចូលរួមកិច្ចប្រជុំ បីអង្គភាព លើកទី៤ រវាង៖ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ព្រះរាជាណាចក្រកម្ពុជា, នាយកដ្ឋានតម្រួតស្រាវជ្រាវបទល្មើសគ្រឿងញៀន នៃក្រសួងនគរបាលវៀតណាម, និងនាយកដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទល្មើស បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន នៃក្រសួងការពារជាតិវៀតណាម ក្នុងគោលបំណង លើកកម្ពស់ប្រសិទ្ធិភាព កិច្ចសហការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការទប់ស្កាត់បទល្មើសគ្រឿងញៀន នៅតាមតំបន់ព្រំដែនកម្ពុជា-វៀតណាម កាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម។

ថ្លែងបើកកម្មវិធីកិច្ចប្រជុំលើទី៤ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ឌូ ង៉ុកកាញ នាយកនៃនាយកដ្ឋានប្រឆាំងគ្រឿងញៀន និងបទល្មើសកងទ័ពការពារព្រំដែនវៀតណាម បានសម្តែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ ព្រមទាំងធ្វើការកោតសរសើរដល់ភាគីកម្ពុជាចំពោះកិច្ចសហប្រតិបត្តិការក្នុងការបង្កាទប់ស្កាត់ និងបង្ក្រាបនូវបទល្មើសជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់នាពេលកន្លងមករវាងកម្ពុជា-វៀតណាម។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋានគនបាលជាតិកម្ពុជា បានមានប្រសាសន៍ថា ដោយស្ថានការណ៍បទល្មើសគ្រឿងញៀនក្នុងពិភពលោក និងក្នុងតំបន់កាន់តែមានភាពស្មុគស្មាញ និងការចរាចរគ្រឿងញៀន ពីតំបន់ត្រីកោណមាស កាន់តែមានការកើនឡើង ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្ដាប់ធ្នាប់សង្គម សុខមាលភាព និងការអភិវឌ្ឍន៍ របស់បណ្តាប្រទេសក្នុងតំបន់ ក្នុងនោះ រួមទាំងកម្ពុជា និងវៀតណាមផងដែរ។ 

ពួកក្រុមឧក្រិដ្ឋជន បានប៉ុនប៉ងយកប្រទេសកម្ពុជា ធ្វើជាប្រទេសឆ្លងកាត់គ្រឿងញៀន ដោយសារភូមិសាស្ត្រនៅតាមតំបន់ព្រំដែន សម្បូទៅដោយព្រៃភ្នំ ជ្រោះ ទន្លេរ អូរ សមុទ្រ និងពុំទាន់មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដែលបង្កការលំបាកដល់កម្លាំងប្រតិបត្តិការ និងមានភាពងាយស្រួលសម្រាប់ក្រុមឧក្រិដ្ឋគ្រឿងញៀន ធ្វើសកម្មភាព។ 

ជាមួយគ្នានេះ ពលរដ្ឋនៅតាមតំបន់ព្រំដែន មានជីវភាពខ្សត់ខ្សោយ គួបផ្សំនិងចំណេះដឹងនៅមានកម្រិត ធ្វើឲ្យក្រុមឧក្រិដ្ឋជនមានឱកាសអូសទាញ ពង្វក់ឲ្យប្រើប្រាស់គ្រឿងញៀន រហូតក្លាយខ្លួន ជាឧបករណ៍សម្រាប់ពួកឧក្រិដ្ឋជន។

តាមរយៈកិច្ចប្រតិបត្តិការបង្ក្រាបការចរាចរ ជួញដូរគ្រឿងញៀនខុសច្បាប់ សមត្ថកិច្ចអាចប៉ាន់ប្រមាណបានថាបរិមាណគ្រឿងញៀនដែលលួចនាំចូលចរាចរ ជួញដូរ ប្រើប្រាស់ក្នុងប្រទេស មានប្រហែល៧% និង ៩៣%ទៀត អាចត្រូវបានបន្ដនាំចេញទៅប្រទេសនានា តាមលម្ហរសមុទ្រ ផ្លូវអាកាស ផ្លូវគោក និងបញ្ញើប្រៃសណីយ៍។

តាមរយៈប្រតិបត្តិការកន្លងមកបាន ពិនិត្យឃើញថាពួកឧក្រិដ្ឋជនគ្រឿងញៀនទាំងក្នុង និងក្រៅប្រទេស នៅតែបន្ដឆក់ឱកាសផ្លាស់ប្តូររូបភាព សកម្មភាពថ្មីៗបន្ថែមទៀតដូចជា៖ ការផ្លាស់ប្តូរច្រក និងផ្លូវចរាចរ ជាពិសេសការលួចកែច្នៃផលិតសារធាតុញៀនថ្មីៗ ក្នុងទ្រង់ទ្រាយតូចៗ នៅតាមផ្ទះជួល បន្ទប់ខុនដូរ និងតាមផ្ទះក្នុងបូរីជាដើម។

ឯកឧត្តម ក៏បានពង្រឹង ពង្រីក កិច្ចសហប្រតិបត្តិការផ្លាស់ប្តូរព័ត៌មាន រវាងអង្គភាពអនុវត្តច្បាប់គ្រឿងញៀនថ្នាក់ជាតិ និងថ្នាក់ខេត្តជាប់ព្រំដែន ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ មានប្រសាសន៍ទៀតថា កន្លងមកភាគីទាំងពីរ តែងតែផ្ដល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក ទាន់ពេលពេលវេលា ទើបសមត្ថកិច្ចនៃប្រទេសទាំងពីរ បង្ក្រាបករណីគ្រឿងញៀនឆ្លងដែន បានទាន់ពេល និងមានប្រសិទ្ធភាព កម្ពុជានិងបន្តកិច្ចសហការល្អជាមួយមិត្ត វៀតណាម និងរឹតចំណងសាមគ្គីភាពបន្ថែមទៀត ដើម្បីឲ្យប្រទេសរបស់យើងទាំងពីរ គ្មានគ្រឿងញៀន ជាពិសេសនៅតាមតំបន់ព្រំដែន និងធ្វើការបោសសម្អាតក្រុមឧក្រិដ្ឋជន ដែលយកប្រទេសយើងទាំងពីរ ជាកន្លែងឆ្លងកាត់។

ថ្លែងបិទកម្មវិធីកិច្ចប្រជុំលើទី៤ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ឌូ ង៉ុកកាញ នាយកនៃនាយកដ្ឋានប្រឆាំងគ្រឿងញៀន និងបទល្មើសកងទ័ពការពារព្រំដែនវៀតណាម និងបានថ្លែងអំណរគុណដល់ភាគីទាំងបី ដែលបានយកចិត្តទុកដាក់ និងធ្វើឲ្យការប្រជុំលើកទី៤នេះប្រកបទៅដោយជោគជ័យ និងសូមជូនពរដល់ក្រុមការងារទាំងអស់ឲ្យជួបតែសេចក្តីសុខ និងសន្យាជួបគ្នាឆ្នាំក្រោយ នៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា នៅខែមីនា ឆ្នាំ២០២៥ កម្ពុជានិងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំលើកទី៥ ស្តីពីកិច្ចសហប្រតិបត្តិការប្រឆាំងបទល្មើសគ្រឿងញៀនកម្ពុជា-វៀតណាម ដើម្បីផ្លាស់ប្តូវបទពិសោធន៍ការងារលើការប្រឆាំងបទល្មើសគ្រឿងញៀនតាមតំបន់ព្រំដែនកម្ពុជា-វៀតណាម៕

អត្ថបទ៖ កុម្ភះ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm