អង្គការNPAផ្តល់ហិរញ្ញប្បទានឥតសំណងជាង៣លានដុល្លារដល់ស៊ីម៉ាក់លើការងារបោសសំអាតមីនមនុស្សធម៌ សម្រាប់រយៈពេល២៤ខែចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ដល់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦

2024/09/21 03:03:15 am        127

ភ្នំពេញ ៖  ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋា ភិបាលទទួល បន្ទុកជាអគ្គនាយកCMAC និង លោក Hans Peter Risser ប្រធានអង្គការNPAប្រចាំកម្ពុជាបានចុះហត្ថលេ ខាកិច្ចព្រមព្រៀងស្តីពីការអនុវត្តគម្រោងបោសសម្អាតគ្រាប់មីនមនុស្សធម៌នៅកម្ពុជាដែលមានហិរញ្ញប្បទានឥតសំណងសរុបចំនួន ៣.១២០.០០០ ដុល្លារអាម៉េរិក សម្រាប់រយៈពេល ២៤ខែចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ដល់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦។

មានប្រសាសន៍នៅក្នុងពិធីចុះហត្ថលេខានៅទីបញ្ជាការកណ្តាលស៊ីម៉ាក់ ភ្នំពេញ នាព្រឹកថ្ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២៤នេះលោក Hans Peter Risser ប្រធានអង្គការ NPAប្រចាំកម្ពុជាបានឱ្យដឹងថា អង្គការNPAបានសហការជាមួយស៊ីម៉ាក់ចាប់ តាំងពីឆ្នាំ១៩៩៣មក ក្នុងគោលបំណងរួមសំខាន់តែមួយ គឺរំដោះផ្ទៃដីនៅតាមព្រំដែននិងបណ្តាខេត្តនានាដែលរងការគំរាមកំហែងដោយសារគ្រាប់មីន។ បន្ថែមពីនេះ លោកក៏បានថ្លែងអំណរគុណដល់ការសហការយ៉ាងស្វិតស្វាញរបស់មន្ត្រីជំនាញរបស់អង្គភាពស៊ីម៉ាក់ក្នុងពេលកន្លងទៅនេះ។

ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ ក៍បានមាន ប្រសាសន៍ថ្លែងអំណរគុណចំពោះប្រជាជននិងរដ្ឋាភិបាលសាធារណរដ្ឋសហពន្ធ័អាឡឺម៉ង់ចំពោះជំនួយមនុស្សធម៌ក្នុងការបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងជាពិសេសអរគុណផងដែរដល់អង្គការ NPA បានខ្នះខ្នែងក្នុងការប្រាស័យទាក់ទងជាមួយរដ្ឋា ភិ បាលសាធារណរដ្ឋសហពន្ធ័អាឡឺម៉ង់ដើម្បីជួយក្នុងវិស័យសកម្មភាពមីន ហើយជាលទ្ធផល ប្រទេសអាឡឺម៉ង់ក៏សម្រេចផ្តល់ជំំនួយនៅថ្ងៃនេះដើម្បីបន្តប្រតិបត្តិការលើការស្រាវជ្រាវនិងបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធ ភណ្ឌសង្រ្គាមនៅខេត្តគោលដៅរួមមាន ខេត្តបន្ទាយ មានជ័យ និង ខេត្តឧត្តរមានជ័យ។

តាមរយៈការគាំទ្រលើការបន្តគម្រោងនេះ អង្គភាព CMAC និងធ្វើការបោសសម្អាតផ្ទៃដីចម្ការមីន និងគ្រាប់នៅតាមបណ្តាខេត្តដែលនៅជាប់ព្រំដែន កម្ពុជា-ថៃ ដែលមានផ្ទៃដីសរុបចំនួន ២៧.៨៤០.០០០ម៉ែត្រក្រឡា និងអនុវត្តទៅលើការស្រាវជ្រាវ នៅតំបន់តាមព្រំដែន កម្ពុជា -ថៃ។ គម្រោងនេះក៏នឹងចូលរួមចំណែក ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការព្រំដែន រួមចំណែកក្នុងការពង្រឹងសន្តិភាព និងសន្តិសុខក្នុងតំបន់តាមរយៈការស្រាវជ្រាវ និងការបោស សម្អាតតំបន់ចម្ការមីនអាទិភាពតាមព្រំដែន ដែលបានអនុម័តដោយគណៈកម្មាធិការព្រំដែនចម្រុះនិងការរំដោះផ្ទៃដីចម្ការមីនដើម្បី អោយមានសកម្មភាពអភិវឌ្ឍន៍ដល់សហគមន៍ដែលរស់នៅលើ និងក្បែរតំបន់ដែលរងផលប៉ះពាល់ដោយសារគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌសង្រ្គាមទាំងនេះ។ 

សូមបញ្ជាក់ជូនថារដ្ឋាភិបាលសហព័ន្ធអាឡឺម៉ង់ធ្លាប់បានគាំទ្រអង្គភាពCMAC លើការបោសសម្អាតមីនម្តងរួចទៅហើយ ចាប់តាំងពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០១៣ ដែលមានថវិកាសរុបចំនួន១៩លានដុល្លារសហរដ្ឋអាម៉េរិក៕ អត្ថបទ.ភារម្យ

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm