ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយកាលពីថ្ងៃសុក្រថា សហភាពអឺរ៉ុប គ្រោងនឹងផ្តល់ប្រាក់កម្ចីដល់អ៊ុយក្រែនចំនួន៣៥ពាន់លានអឺរ៉ូ (៣៩ ពាន់លានដុល្លារ) ដែលបានមកពីការប្រាក់នៃទ្រព្យសកម្មរបស់រុស្ស៊ី ដែលត្រូវបានបង្កកនៅក្នុងប្លុកនេះ។
លោកស្រី von der Leyen បាននិយាយរួមជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នៅទីក្រុងគីវ ថា «បច្ចុប្បន្ននេះ យើងមានទំនុកចិត្តថា យើងអាចផ្តល់ប្រាក់កម្ចីនេះទៅឱ្យអ៊ុយក្រែន បានយ៉ាងឆាប់រហ័ស ដែលជាប្រាក់កម្ចី បានមកពីផលចំណេញការប្រាក់ពីទ្រព្យសកម្មរបស់រុស្ស៊ី។
អ៊ុយក្រែន កំពុងអស់សង្ឃឹមចំពោះមូលនិធិ ខណៈខ្លួនស្វែងរកការជំរុញសេដ្ឋកិច្ច និងរក្សាបណ្តាញអគ្គិសនីរបស់ខ្លួនឱ្យនៅដំណើរការក្នុងរដូវរងានេះ បន្ទាប់ពីការទម្លាក់គ្រាប់បែកដ៏មហន្តរាយធ្វើឡើងដោយកងកម្លាំងរបស់ទីក្រុងមូស្គូ។
សំណើររបស់សហភាពអឺរ៉ុប ដែលចាំបាច់ត្រូបានចុះហត្ថលេខាដោយរដ្ឋជាសមាជិកភាគច្រើន គឺជាផ្នែកមួយនៃផែនការដ៏ធំ ដែលបានព្រមព្រៀងដោយប្រទេសមហាអំណាច G7 កាលពីខែមិថុនា ដើម្បីប្រើប្រាស់ការប្រាក់ពីទ្រព្យសកម្មរបស់រុស្ស៊ីដែលត្រូវបានបង្កដើម្បីផ្តល់ប្រាក់កម្ចីដល់ទីក្រុងគីវ ចំនួន៥០ពាន់លានដុល្លារ។
លោកស្រី Von der Leyen បាននិយាយថាលោកស្រីមានទំនុកចិត្តថាប្រទេស G7 ផ្សេងទៀត រួមទាំងសហរដ្ឋអាមេរិក នៅពេលនេះនឹងធ្វើតាមហើយ មានចំណែករបស់ពួកគេ។


