អង្គភាពសេវាសម្ងាត់អាមេរិក រកឃើញថាខ្វះការយកចិត្តទុកដាក់ មុនការបាញ់ប្រហារលោក Trump នៅក្នុងការជួបជុំ

2024/09/21 06:25:17 pm        45

ការស៊ើបអង្កេតរបស់អង្គភាពសេវាសម្ងាត់របស់សហរដ្ឋអាមេរិក បានរកឃើញពីគម្លាតទំនាក់ទំនង និងកង្វះការយកចិត្តទុកដាក់ នៅមុនការប៉ុនប៉ងធ្វើឃាតបេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ លោក Donald Trump កាលពីខែកក្កដា នៅក្នុងការជួបជុំមួយនៅទីក្រុងបាត់ល័( Butler) រដ្ឋ Pennsylvania ។

លោក Ronald Rowe នាយកអង្គភាពសេវាសម្ងាត់ស្តីទី បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រ ទី២០ ខែ កញ្ញាថា «ការមិនខ្វល់ខ្វាយរបស់ភ្នាក់ងារមួយចំនួន» បាននាំឱ្យមានការរំលោភលើពិធីសារសន្តិសុខ ហើយ បុគ្គលិកទីភ្នាក់ងារនឹងនាំយកមកឲ្យទទួលខុសត្រូវ។

លោក Rowe បាននិយាយដោយបដិសេធមិនផ្តល់ព័ត៌មានជាក់លាក់ ថា «ការពិន័យទាំងនេះ នឹងត្រូវបានគ្រប់គ្រងតាមដំណើរការវិន័យរបស់យើង»។ ការប៉ុនប៉ងធ្វើឃាតលើ លោក Trump នៅក្នុងការជួបជុំ កាលពីថ្ងៃទី១៣ ខែកក្កដា បាននាំឱ្យមានការរិះគន់យ៉ាងទូលំទូលាយចំពោះអង្គភាពសេវាសម្ងាត់និងការលាលែងពីតំណែងរបស់អតីតនាយករបស់អង្គភាព។ 

លោក Rowe បានការពារសកម្មភាពរបស់អង្គភាពសេវាសម្ងាត់ នៅក្នុងការប៉ុនប៉ងធ្វើឃាតជាក់ស្តែងដាច់ដោយឡែកមួយផ្សេងទៀតលើលោក Trump នៅក្លឹបវាយកូនហ្គោលរដ្ឋ Florida របស់លោក កាលពីថ្ងៃអាទិត្យ។ ជនសង្ស័យ ត្រូវបានកំណត់អត្តសញ្ញាណឈ្មោះ Ryan Routh អាយុ៥៨ឆ្នាំ បានរត់គេចខ្លួន។ ក្រោយមកត្រូវបានចាប់ខ្លួននិងបានចោទប្រកាន់ពីបទកាន់កាប់កាំភ្លើង។ បុរសរូបនេះ ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួននៅក្នុងតុលាការសហព័ន្ធនៅ West Palm Beach រដ្ឋ Florida នៅថ្ងៃចន្ទ។

លោក Rowe បាននិយាយថា លោក Trump កំពុងទទួលបានការការពារក្នុងកម្រិតដូចគ្នានឹងប្រធានាធិបតី លោក Joe Biden និងបេក្ខជនប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ អនុប្រធានាធិបតី លោកស្រី Kamala Harris ដែលជាគូប្រជែងរបស់លោក នៅក្នុងការបោះឆ្នោត នៅថ្ងៃទី៥ ខែវិច្ឆិកា។

អត្ថបទដែលទាក់ទង

ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        28
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        28
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        243

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm