អាជ្ញាធរបានរាយការណ៍ កាលពីថ្ងៃសុក្រថា នគរបាលរាប់ពាន់នាក់នៅក្នុងប្រទេសប៉េរូ ត្រូវបានដាក់ពង្រាយទៅកាន់ពន្ធនាគាររាប់សិបកន្លែងនៅក្នុងប្រទេស ជាផ្នែកមួយនៃការបង្រ្កាបសកម្មភាពខុសច្បាប់ ក្នុងចំណោមអ្នកទោស។
ប្រតិបត្តិការទ្រង់ទ្រាយធំ ក្នុងពេលដំណាលគ្នានេះ បានធ្វើឡើងនៅក្នុងពន្ធនាគារចំនួន៦៧កន្លែង បណ្តាលឱ្យមានការរឹបអូសបាននូវសារធាតុខុសច្បាប់ ទូរស័ព្ទដៃ និងអាវុធ។
នៅក្នុងពន្ធនាគារ Lurigancho ប្រតិបត្តិការនេះ ត្រូវបានដឹកនាំដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Eduardo Arana និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Juan Jose Santivanez ។
អាជ្ញាធរ បានរាយការណ៍ថា មន្ត្រីនគរបាលជាង ៤.០០០នាក់ និងរដ្ឋអាជ្ញាចំនួន១២១ នាក់ បានចូលរួមក្នុងប្រតិបត្តិការទ្រង់ទ្រាយធំនេះ នៅទូទាំងប្រទេស។
អាជ្ញាធរនិយាយថា ទូរស័ព្ទដៃសរុបចំនួន ៣៩ គ្រឿង ថង់រុំសារធាតុខុសច្បាប់ អាវុធមុខស្រួច ស្ថិតក្នុងចំណោមវត្ថុខុសច្បាប់ដែលរឹបអូសបាន។