រយៈពេល១ឆ្នាំក្រសួងអធិការកិច្ច បានពង្រឹងកិច្ចសហប្រតិបត្តិទាំងជាតិ និងអន្តរជាតិ ក្នុងបុព្វហេតុអភិវឌ្ឍន៍ជាតិ

2024/09/21 07:18:31 pm        762

ភ្នំពេញ៖ ក្នុងរយៈពេល ១ឆ្នាំ ដើមអាណត្តិទី៧ នៃរដ្ឋសភា ក្រសួងអធិការកិច្ច ក្រោមការដឹកនាំ​របស់​ឯកឧត្តម ហួត ហាក់ ជារដ្ឋមន្ត្រី បានចុះអនុស្សារណៈ (MOU) ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ​ក្រសួងស្ថាប័នជាតិ​ និងអន្តរជាតិជាច្រើន ដើម្បីបុព្វហេតុចូលរួមអភិវឌ្ឍន៍​ប្រទេសជាតិ ឲ្យកាន់​តែមានភាពរីកចម្រើន ។

យោងតាមលទ្ធផល នៃសមិទ្ធផលធំៗរយៈពេល១ឆ្នាំ របស់ក្រសួងអធិការកិច្ច បានឲ្យដឹងថា ក្នុងរយៈពេលនេះ ក្រសួងបានចុះអនុស្សារណៈ ជាមួយក្រសួងស្ថាប័នដូចជា មន្ទីរពេទ្យកេតុមាលា គណៈមេធាវី ក្រសួងព័ត៌មាន ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លើការងារបេឡារបបសន្តិសុខសង្គម សាកលវិទ្យាល័យភូមិន្ទរដ្ឋបាល និងក្រសួងប្រៃសណីយ៍ និងទូរគមនាគម និងក្រសួងស្ថាប័នជាតិ និងអន្តរជាតិមួយចំនួនទៀត ។

រយៈពេលមួយឆ្នាំនេះ ទំនាក់ទំនងអន្តរជាតិ គឺជាផែនការសកម្មភាពស្នួលមួយ ដែលឯកឧត្តម ហួត ហាក់ អតីតរដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានមានសកម្មភាព ​ដែលក្នុងបានមាន ជំនួប​ជាមួយ​អង្គទូតចំនួន ១០លើក, ជួបជាមួយអង្គការអន្តរជាតិចំនួន ៧លើក និងក្រុមហ៊ុនវិនិ យោគទុនចំនួន ១១លើក រួមទាំងដំណើរទស្សនកិច្ចទៅកាន់ប្រទេសមួយចំនួនផងដែរ ។

សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងអធិការកិច្ច បានបង្ហាញនូវមោទនភាព ចំពោះសមិទ្ធផល​ដែលទទួលបានពីកិច្ចខិតខំប្រឹងប្រែងពីថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួង ដែល ទទួលបានក្នុងរយៈពេល១ឆ្នាំ នៃរាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ ជាមួយនឹងការប្ដេជ្ញាបន្តចូលរួម សហការធ្វើការងារឲ្យកាន់តែទទួលបានលទ្ធផលល្អ ។

គួរបញ្ជាក់ថា ក្នុងពេលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច ឯកឧត្តម ហួត ហាក់ បានខិតខំ​អនុវត្តនូវតួនាទីភារកិច្ច​ ដែលរាជរដ្ឋាភិបាលប្រគល់ជូន ​ដើម្បីធានាបាននូវវប្បធម៌សុចរិតភាព តម្លាភាព ​គណនេយ្យភាព ​មនសិកាវិជ្ជាជីវៈ និងការពង្រឹងវិន័យការងារ ក៏ដូចជា ការតាំងចិត្ត​យ៉ាងមុតមាំ ក្នុងការចូលរួមអនុវត្តឱ្យបានជោគជ័យ ​កម្មវិធីនយោបាយនានា​ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ និងផែនការយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃអាណត្តិទី៧នេះ ។

តាមរយៈចំណេះដឹង​ ដ៏សម្បូរបែប​ និងបទពិសោធន៍ការងារប្រមាណជា៣០ឆ្នាំ រដ្ឋមន្ត្រី ដែលទទួល​បានសញ្ញាបត្រជាន់ខ្ពស់ ​ពីសាលាជាតិរដ្ឋបាលបារាំង (ENA) រូបនេះ គឺបានរួមចំណែកយ៉ាងសំខាន់ ដល់ការអនុវត្តគោលនយោបាយ របស់រាជរាដ្ឋាភិបាល ពិសេសក្នុងវិស័យអធិការកិច្ចនេះ តាម​រយៈការ​ពង្រឹងសកម្មភាពនានា​ ដែលរួមមានជាអាទិ៍​ការងារតាមដានត្រួត ពិនិត្យ ការធ្វើអធិការកិច្ច​លើគ្រប់វិស័យ ការទទួល និងដោះស្រាយពាក្យបណ្តឹង​ ការការពារទ្រព្យសម្បត្តិរដ្ឋ និងទ្រព្យ​សម្បត្តិស្របច្បាប់របស់ប្រជាពលរដ្ឋ​ ការប្រឆាំងនឹងអំពើពុករលួយ​ ការរំលោភដោយអំណាច និង​បាតុភាពអសកម្មនានា ការលើកកំពស់អភិបាលកិច្ចល្អ និងការពង្រឹងប្រសិទ្ធភាព នៃការ​អនុវត្តន៍ច្បាប់​ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ អាចជាការចំណែកយ៉ាងសំខាន់ជួយ​ដល់​រាជរដ្ឋាភិបាល ​ក្នុងការអភិវឌ្ឍប្រទេស​ប្រកបដោយ ចិរភាព ធ្វើឱ្យរដ្ឋបាលសាធារណៈកាន់​តែ​ស្អាតស្អំ មានគុណភាព ​ដែលជាការឆ្លើយតបនឹងបំ​ណងប្រាថ្នារបស់​ ប្រជាពលរដ្ឋទូទៅ ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm