សម្តេច​តេជោ ​ហ៊ុន ​សែន​ ផ្ញើ​សារ​អបអរ​សាទរ​ខួប​ ២៧​ឆ្នាំ​ នៃ​ទិវា​ប្រកាស​ឲ្យ​ប្រើប្រាស់​រដ្ឋ​ធម្មនុញ្ញក​ម្ពុជា​

2021/04/27 09:59:58 am        27

ភ្នំពេញ​៖ តាមរយៈ​ហ្វេស​ប៊ុក​នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ ខែ​កញ្ញា​ ឆ្នាំ​២០២០​នេះ ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្ញើសារ​អបអរ​សាទរ​ខួប​២៧​ឆ្នាំ​នៃ​ទិវាប្រ​កាសប្រើរដ្ឋ​ធម្មនុ​ញ្ញ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា។​

សម្តេច​បាន​សរសេរ​ថា ​នៅ​ថ្ងៃ​ទី​២៤​ ខែ​កញ្ញា​ ឆ្នាំ​២០២០​នេះ​ ​គឺ​ជា​ខួប​ទី ​២៧​ឆ្នាំ ​ដែល​កម្ពុជា​បាន​ប្រកាសអោយ​ប្រើប្រា​ស់​ជា​ផ្លូវ​ការ​នូវ​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​។


ផ្តើម​ចេញ ​ពី​កិច្ច​ព្រម​ព្រៀង ​ទី​ក្រុងប៉ា​រីស​ ស្តីពីដំ​ណោះស្រា​យ​រួម​បញ្ចប់​នូវ​វិបត្តិ​កម្ពុជា​ ដែល​ប្រព្រឹ​ត្ត​ទៅ​នៅ ថ្ងៃទី​២៣ ​ខែ​តុលា ​ឆ្នាំ ១៩៩១ ​ គឺ​កម្ពុជា​ បាន​ផ្លាស់​ប្តូរ​ចូល​ទៅ​ក្នុង​របត់​ប្រវត្តិ​សាស្ត្រ​ថ្មី​មួយ​ ដោយ​មាន​ ការឯកភាព​ផ្ទៃក្នុ​ង​ការ​ដោះ​ស្រាយ​បញ្ហា​នយោបាយ ​ដោយ​កម្ពុជា​បាន​ឯក​ភាព​គ្នារៀ​បចំ​ការ​បោះឆ្នោត ​នៅ​ក្នុង​ ខែ​ឧសភា​ ឆ្នាំ១៩៩៣ ​ដែល​មាន​ការគាំទ្រ​ពី​អង្គ​ការ​សហប្រជាជាតិ ​អ៊ុនតាក់ (UNTAC)។ បន្ទាប់​មក​ រដ្ឋធម្មនុញ្ញ​ជាតិ ​ក៏​ត្រូវ​បាន​បង្កើត​ឡើង​ជា​ប្រវត្តិ​សាស្ត្រ​នៅ​ក្នុង​ឆ្នាំ​១៩៩៣ ​។


នៅថ្ងៃ​ទី​២៤ ​ខែ​កញ្ញា ​ឆ្នាំ១​៩៩៣ ​នៅ​ក្នុង​មហា​ប្រាសាទ​ទេវា​វិនិច្ឆ័យ ​នៅ​ក្នុង​ព្រះបរមរាជ​វាំ​ង ព្រះ​ករុណាព្រះបា​ទ​សម្តេច​ព្រះ ​នរោត្តម សីហនុ អតីត​មហា​វីរ​ក្សត្រ ​ព្រះប​រមរតន​កោដ្ឋ ​ព្រះអ​ង្គ​បាន​ឡាយ​ព្រះហត្ថលេខាលើព្រះរាជក្រ​ម ប្រកា​ស​ឲ្យប្រើ​រដ្ឋធម្មនុញ្ញ​ នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា​ជា​ផ្លូវកា​រ។​ នៅ​ថ្ងៃ​ទី​២៤​ ខែកញ្ញា ​គឺ​ជា​ថ្ងៃ​កំណើតរ​​ដ្ឋ​ធម្មនុញ្ញ ​ឆ្នាំ១​៩៩៣​ដែល​មក​ដល់​ ឆ្នាំ២០២០​ គឺ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ មា​ន​អាយុកាល​២៧​ឆ្នាំ​ហើយ​។


រដ្ឋធម្មនុញ្ញ ​គឺ​ជា​ច្បាប់​កំពូល​នៃព្រះរា​ជា​ណា​ចក្រ​កម្ពុជា​។ ច្បាប់ ​និង​សេចក្តី​សម្រេច​ទាំងឡាយ​នៃ​ស្ថាប័ននានា​របស់​រដ្ឋ ​ត្រូវ​ស្រប​ទៅ​នឹង​រដ្ឋ​ធម្មនុញ្ញ​ជា​ដាច់​ខាត។​


ចំណុច​សំខាន់ៗ​បំផុត​មួយ​ចំនួន​ដែល​បាន​ចែងច្បា​ស់​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​មាន​ដូច​ជា​កម្ពុជា​ត្រូវ​គោរព​ដាច់​ខាត​នូវ​ របប​រាជា​និយម​អាស្រ័យ​រដ្ឋ​ធម្មនុញ្ញ ​របបប្រជាធិបតេយ្យ​សេរីព​ហុបក្ស​ ហើយ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា ​បា​នចែង​អំ​ពី​គោលការណ៍​នៃ​ការ​បែង​ចែក​អំណាចដា​ច់ដោយ​ឡែក​ពីគ្នា​ គឺ​អំណាច​នីតិប្បញ្ញត្តិ,​ នីតិប្រតិបត្តិ​ និង ​តុលាការ​ហើយ​ក៏​បាន​អនុម័ត​នូវ​សិទ្ធិ​ជា មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ និ​ង ​គោលកា​រណ៍​នីតិរដ្ឋ​ជា​ដើម ​៕


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm