តំណាងអចិន្ត្រៃយ៍របស់អ៊ីស្រាអែលប្រចាំអង្គការសហប្រជាជាតិ លោក Danny Danon បានប្រាប់អ្នកយកព័ត៌មានថា អ៊ីស្រាអ៊ែល គ្មានចេតនាធ្វើសង្រ្គាមជាមួយលីបង់ និងចលនាហេសបូឡាស៊ីអ៊ីតទេ ទោះបីជាស្ថានភាពបច្ចុប្បន្ន មិនអាចបន្តបានក៏ដោយ។
លោកបាននិយាយថា៖«យើងមិនចង់ឃើញការកើនឡើងភាពតានតឹងនៅក្នុងតំបន់ទេ។ យើងមិនមានចេតនាចូលទៅក្នុងសង្រ្គាមជាមួយក្រុមហេសបូឡា និងប្រទេសលីបង់ ប៉ុន្តែយើងមិនអាចបន្តវិធីនេះ បានទេ»។
លោក Danon បានបន្ថែមថា ប្រសិនបើការបន្ធូរបន្ថយភាពតានតឹង មិនអាចសម្រេចបានតាមរយៈការទូតទេនោះ អ៊ីស្រាអែល នឹងគ្មានជម្រើស ក្រៅពីប្រើគ្រប់មធ្យោបាយដើម្បីការពារពលរដ្ឋរបស់ខ្លួន នៅតាមព្រំដែនជាមួយប្រទេសលីបង់។
លោកបានបដិសេធមិនឆ្លើយសំណួរថាតើអ៊ីស្រាអែលជាអ្នកនៅពីក្រោយការផ្ទុះដ៏ធំនៃឧបករណ៍ទំនាក់ទំ នង នៅក្នុងប្រទេសលីបង់។