គេហទំព័រ Axios បាននិយាយថា អ៊ីស្រាអែល ជឿថា មេបញ្ជាការកងកម្លាំង Radwan ប្រហែល ២០ នាក់ (ក្រុមសម្រាំងនៃចលនាហេសបូឡាស៊ីអ៊ីត) ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារលើទីក្រុងបេរូត។
កាលពីព្រឹកថ្ងៃសុក្រ សេវាសារព័ត៌មានរបស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបញ្ជាក់ថា មេបញ្ជាការម្នាក់នៃអង្គភាពប្រដាប់អាវុធរបស់ក្រុមហេសបូឡាគឺលោក Ibrahim Aqil ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាស។ យោងតាមគេហទំព័រ Axios មេបញ្ជាការជាន់ខ្ពស់នៃកងកម្លាំង Radwan ប្រហែល ២០នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារនោះ»។
គេហទំព័រព័ត៌មាននេះ បានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលដែលបានបញ្ជាក់ថា អ៊ីស្រាអែលមិនបានជូនដំណឹងដល់សហរដ្ឋអាមេរិកជាមុនអំពីការរៀបចំសម្រាប់ការវាយប្រហារលើទីក្រុងបេរូតទេ «ប៉ុន្តែបានពន្យល់ប្រាប់មន្ត្រីជាន់ខ្ពស់អាមេរិកអំពីបញ្ហានេះភ្លាមៗ បន្ទាប់ពីការវាយប្រហារ ត្រូវបានធ្វើឡើង»។
មុននេះ អ្នកសម្របសម្រួលក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកទទួលបន្ទុកទំនាក់ទំនងយុទ្ធសាស្ត្រ លោក John Kirby បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានតាមអ៊ីនធឺណិតសម្រាប់អ្នកសារព័ត៌មានថា អ៊ីស្រាអែល មិនបានជូនដំណឹងដល់សហរដ្ឋអាមេរិកជាមុនអំពីចេតនារបស់ខ្លួន ក្នុងការវាយប្រហារលើទីក្រុងបេរូតនោះទេ។