អភិបាលតំបន់ លោកAlexander Bogomaz បានរាយការណ៍នៅលើបណ្តាញTelegram របស់ខ្លួនថា ប្រព័ន្ធការពារដែនអាកាស បានកម្ទេចយានដ្រូន ១៦គ្រឿង នៅលើទឹកដីនៃតំបន់ Bryansk នៃប្រទេសរុស្ស៊ី ដោយមិនមានការរាយការណ៍ពីអ្នកស្លាប់ ឬការខូចខាតនោះទេ។
លោកបានសរសេរថា៖«យានដ្រូន ចំនួន ១៦គ្រឿង ត្រូវបានរកឃើញ និងបំផ្លាញដោយប្រព័ន្ធការពារដែនអាកាសរបស់ក្រសួងការពារជាតិរុស្ស៊ី។ ពុំមានអ្នកស្លាប់ ឬការខូចខាតនោះទេ»។
លោក Bogomaz បាននិយាយនៅមុននេះថា កងកម្លាំងការពារដែនអាកាសរបស់ក្រសួងការពារជាតិរុស្ស៊ី កំពុងវាយបកទៅការវាយប្រហារដោយយានដ្រូនទ្រង់ទ្រាយធំ នៅលើដែនអាកាសពីខាងលើតំបន់ Bryansk ដោយយានដ្រូនចំនួន ១៩គ្រឿង ត្រូវបានបាញ់ទម្លាក់។