អធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ សូល ( Olaf Scholz) បានបញ្ជាក់ជាថ្មីថា មីស៊ីលបាលីស្ទីកអន្តរទ្វីប Taurus ដែលមានរយៈចម្ងាយរហូតដល់ ៥០០គីឡូម៉ែត្រ នឹងមិនត្រូវបានបញ្ជូនទៅទីក្រុងគីវទេ។
លោកបានថ្លែងនៅក្នុងកិច្ចប្រជុំជាមួយអ្នកស្រុកក្នុងទីក្រុង Niedergorsdorf (រដ្ឋសហព័ន្ធ Brandenburg) ថា៖«ទោះបីជាមនុស្សជាច្រើន ដាក់សម្ពាធលើខ្ញុំក៏ដោយ ក៏ខ្ញុំនឹងមិនបញ្ជូនមីស៊ីលតម្រង់គោលដៅដែលមានសមត្ថភាពទៅដល់ទីក្រុងមូស្គូ ទៅឲ្យទីក្រុងគីវទេ»។ លោក សូល បានបន្ថែមថា៖«ខ្ញុំអាចធានាអ្នក ហើយខ្ញុំធានាអ្នកនៅទីនេះ នៅកន្លែងនេះថា ខ្ញុំនឹងប្រកាន់ខ្ជាប់នូវគោលជំហរនេះ»។
លើសពីនេះទៀត ជាថ្មីម្តងទៀត លោកអធិការបតី បានសង្កត់ធ្ងន់លើតម្រូវការក្នុងការរិះរកមធ្យោបាយដើម្បីដោះស្រាយជម្លោះអ៊ុយក្រែនដោយសន្តិវិធី។
លោក សូល បាននិយាយថា៖«ឥឡូវនេះ វាជាពេលវេលា ដើម្បីសិក្សាថា តើមានលទ្ធភាពអ្វីខ្លះ នៅទីនោះ?» ។