នៅរសៀលថ្ងៃទី២១ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម ទៀ សីហា សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា អញ្ជើញប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជា ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ឯកឧត្តម ទៀ សីហា បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានភាពចាស់ទុំខាងនយោបាយ ជាគណបក្សដែលបានរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ និងនាំយកនូវសន្តិភាព និងការអភិវឌ្ឍពេញលេញ ជូនប្រទេសជាតិ និងប្រជាជនកម្ពុជា។ ការសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ជាការសម្រេចចិត្តដ៏ត្រឹមត្រូវ បង្ហាញពីការយល់ដឹង និងឆន្ទៈចង់បានសន្តិភាព និងអភិវឌ្ឍន៍បន្តទៅមុខទៀត។






