ជនអន្តោប្រវេសន៍​ហៃ​ទី​ស្ថិតនៅ​មជ្ឈមណ្ឌល​ដំណើរការ​ទីក្រុង Houston

2021/09/25 12:48:30 pm        410

​អាមេរិក៖ មន្ត្រី​មូលដ្ឋាន​ និង​សហព័ន្ធនិយាយថា គ្មាន​ជន​ចំណាកស្រុក​នៅសល់​ទៀត​ទេ​នៅ​ជំរំព្រំដែន​រដ្ឋ​តិច​សាស់ ដែល​មនុស្ស​ជិត ​១៥.០០០នាក់ភាគច្រើន​ជា​ជនជាតិ​ហៃ​ទីបានប្រមូលផ្តុំ​គ្នា​ប៉ុន្មាន​ថ្ងៃ​មុននេះ ដើម្បី​ស្វែងរក​សិទ្ធិ​ជ្រកកោន​។

រដ្ឋមន្ត្រីក្រសួង​សន្តិសុខ លោក Alejandro Mayorkas បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ​សហរដ្ឋអាមេរិកបានអនុញ្ញាតឱ្យ​មនុស្ស​ប្រមាណ ​១២.៤០០​នាក់​ចូលក្នុង​ប្រទេស​ក្នុង​លក្ខខណ្ឌ​បណ្តោះអាសន្ន ខណៈពេលដែល​ពួកគេ​ធ្វើការ​ទាមទារ​នៅ​ចំពោះមុខ​តុលាការ​អន្តោប្រវេសន៍ ដើម្បី​ស្នាក់នៅក្នុង​ប្រទេសក្រោម​ច្បាប់​សិទ្ធិ​ជ្រកកោន​ ឬ​សម្រាប់​ហេតុផល​ផ្លូវច្បាប់ផ្សេងទៀត​។ ជន​អន្តោ​ប្រវេ​ស​ន៍​អាច​ត្រូវបាន​គេ​បដិសេធ​ហើយនឹង​ត្រូវ​ឲ្យ​ចាកចេញ​។ ជន​អន្តោ​ប្រវេ​ស​ន៍មួយចំនួន​ត្រូវបាន​គេ​នាំទៅ​ទីក្រុង ​Houston រដ្ឋ​តិច​សាស់ ដើម្បី​ទទួលបានដំណើរការគ្រប់គ្រង​ដោយ​សមាគមជាតិ​វិហារ​សាសនា​គ្រឹ​ស្ត​។

ទន្ទឹមនឹង​នេះដែរ ប្រជាជន​ហៃ​ទី​ជាច្រើន​នាក់ ​និង​អ្នកគាំទ្រ​របស់​ពួកគេបាន​ប្រមូល​ផ្តុំគ្នាកាល​ពី​ថ្ងៃ​សុក្រ​នៅ​កណ្តាល​ទីក្រុង Boston រដ្ឋ Massachusetts ដោយ​បង្ហាញ​ពី​ការខកចិត្តរបស់​ពួកគេ ចំពោះការប្រព្រឹត្ត​ទៅលើ​ជន​ចំណាកស្រុក​ហៃ​ទីនៅ​ព្រំដែន​ប្រទេស​ម៉ិចស៊ិក និង​បានទាមទារឱ្យ​រដ្ឋបាល​ប្រធានាធិបតីលោក Joe Biden បញ្ឈប់​ការ​និរទេសពួកគេត្រឡប់​ទៅ​ប្រទេសកំណើត​ដែល​គ្មាន​ស្ថិរភាព។ ​ក្រុមមនុស្ស​ជាង ​១០០​នាក់នៅ​ខាង​មុខ​អគារ​សហព័ន្ធ John F. Kennedy បាន​កាន់​បដាស​សេ​រថា “​បញ្ហា​ជីវិត​ប្រជាជន​ហៃ​ទី​” និង​ស្រែក​ខ្លាំងៗ​ថា បញ្ឈប់​ការដឹកជញ្ជូន យើង​សមនឹង​ទទួលបាន​ភាពប្រសើរ​ជាង​នេះ​៕​

អត្ថបទ៖ ប៊ុន ថន

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am