លោក Donald Trump បដិសេធការជជែកដេញដោលមួយទៀតជាមួយលោកស្រី Kamala Harris

2024/09/22 06:00:25 pm        42

 កាលពីថ្ងៃសៅរ៍ម្សិលមិញ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក និងជាបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋលោក Donald Trump បានបដិសេធន៍ការជជែកដេញដោលមួយទៀតជាមួយលោកស្រីអនុប្រធានាធិបតី Kamala Harris មុនការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ពោលគឺរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីយុទ្ធនាការរបស់បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យរូបនេះ និយាយថា លោកស្រី បានយល់ព្រមការផ្គូផ្គងជជែកដេញដោលនៅថ្ងៃទី ២៣ ខែតុលា ជាមួយគូប្រជែងមកពីគណបក្សសាធារណរដ្ឋរបស់លោកស្រី នៅលើកញ្ចក់ទូរទស្សន៍ CNN ។

 លោក Trumpនិយាយប្រាប់ក្រុមអ្នកគាំទ្រ អំឡុងពេលជួបជុំគ្នានៅទីក្រុង Wilmington រដ្ឋ North Carolina ថា បញ្ហាជាមួយការជជែកដេញដោលមួយទៀតនេះ គឺថាវាយឺតពេលណាស់ទៅហើយ ។ ការបោះឆ្នោតមុនថ្ងៃបោះឆ្នោត បានចាប់ផ្តើមរួចទៅហើយនៅរដ្ឋមួយចំនួន ។

 លោក Trump បានធ្វើដំណើរមកដល់ក្នុងសភាពអធឹកអធម ហោះពីលើក្រុមអ្នកគាំទ្រកំពុងស្រែកហ៊ោកញ្ច្រៀវ មុនពេលចុះពីលើយន្តហោះរបស់លោកនៅលើរុក្ខវិថីដែលមានការការពារយ៉ាងល្អ ។

 ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រមានភាពសប្បាយរីករាយពីក្រោយកញ្ចក់ការពារ លោក Trump បានរិះគន់ព្រឹត្តការណ៍យុទ្ធនាការរបស់លោកស្រី Harris រៀបចំឡើងដោពិធីការី Oprah Winfrey កាលពីថ្ងៃព្រហស្បតិ៍ ជាទីដែលលោកស្រីអនុប្រធានាធិបតី ធ្វើសេចក្តីអត្ថាធិប្បាយហាក់មិនប្រុងប្រយ័ត្នចំពោះកម្មសិទ្ធិអាវុធ ។ លោក Trumpនិយាយថា អ្នកស្រី Oprah ដូចជាខ្មាស់ ។ គាត់ចង់តែលាក់ខ្លួនក្រោមតុទេ ។

 លោក Trump បានរិះគន់ផងដែរ លោកប្រធានាធិបតី Joe Biden ពាក់ព័ន្ធនឹងការចូលរួមរបស់ស្រ្តីទី ១ Jill Biden នៅក្នុងជំនួបគណៈរដ្ឋមន្រ្តីកាលពីពេលថ្មីៗនេះ ជាទីដែលលោកស្រីអង្គុយនៅក្បាលតុក្នុងបន្ទប់គណៈរដ្ឋមន្រ្តី ដើម្បីផ្តល់បច្ចុប្បន្នភាពលើវឌ្ឍនភាពបណ្តើមគំនិតសេតវិមានលើការស្រាវជ្រាវសុខភាពស្រ្តី ។ 

 លោក Trump និយាយថា តើលោកនៅជាប្រធានាធិបតីឬ? ពីព្រោះថាម្សិលមិញ ភរិយារបស់លោកបានគ្រប់គ្រងជំនួបគណៈរដ្ឋមន្រ្តី ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        113
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        107
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm