រដ្ឋាភិបាលស្រីលង្កា បានដាក់បំរាមគោចរទូទាំងប្រទេស ចាប់ពីវេលាម៉ោង ១០យប់ថ្ងៃសៅរ៍ ម៉ោងក្នុងស្រុក រហូតដល់ម៉ោង ៦ព្រឹកថ្ងៃអាទិត្យ រយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយការបោះឆ្នោតបិទបញ្ចប់ នៅការបោះឆ្នោតជ្រើសរើសប្រធានាធិបតីប្រទេសមួយនេះ ។

ការបោះឆ្នោតកាលពីថ្ងៃសៅរ៍ ដំណើរការទៅដោយស្ងៀមស្ងាត់ នៅទូទាំងប្រទេសកោះនៅអាស៊ីខាងត្បូងមួយនេះ ប៉ុន្តែរដ្ឋាភិបាលនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា បំរាមគោចរបានដាក់ ដើម្បីធានាបន្ថែមទៀតដល់សុវត្ថិភាពសាធារណជន ។
ទោះបីជាយ៉ាងណាក៏ដោយ និយោជកនៅក្នុងសេវាកម្មចាំបាច់ អ្នកដំណើរចេញ-ចូលអាកាសយានដ្ឋាន បុគ្គលិកជាប់ភារកិច្ចការបោះឆ្នោត នឹងត្រូវលើកលែង ពេលដែលពួកគេផ្តល់លិខិតអនុញ្ញាត ឬភស្តុតាងធ្វើដំណើរ ។
ក្រុមមន្រ្តីសន្តិសុខ ត្រូវបានគេមើលឃើញ ល្បាតនៅតាមដងផ្លូវ និងបង្កើតប៉ុស្តិ៍ត្រួតពិនិត្យ នៅផ្លូវហាយវ៉េ ក្នុងទីក្រុង Colombo ៕

