អ្នកទេសចរជាតិ អន្ដរជាតិជាច្រើនកុះករ បានទៅទស្សនាព្រឹត្ដិការណ៍ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ដ ឬហៅថាសមរាត្រី នៅព្រឹកព្រលឹមថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០២៤នេះ ដើម្បីចង់ដឹងពីភាពអស្ចារ្យនៃការកសាងប្រាសាទអង្គរ ដែលជាប្រាសាទដ៍ល្បីល្បាញរបស់កម្ពុជា។
នៅវេលាព្រឹកព្រលឹមស្រាងៗ នាថ្ងៃទី២២ខែមីនាឆ្នាំ២០២៤នេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាច្រើនកុះករបានមកអង្គុយរង់ចាំទស្សនាទិដ្ឋភាពថ្ងៃរះនៅប្រាសាទអង្គរ។ ភ្ញៀវទេសចរខ្លះបានអង្គុយរង់ចាំ នៅបរិវេណច្រាំងកសិន្ធុខាងមុខប្រាសាទ ខ្លះចូលមកអង្គុយត្រៀបត្រានៅបណ្តាល័យ និងខ្លះទៀតឈរង់ចាំនៅលើរានហាល ក្បែរស្រះទឹកខាងជើង និងខាងត្បូងនៃប្រាសាទ ដើម្បីរង់ចាំទស្សនាទិដ្ឋភាព និងផ្តិតយករូបភាព ដ៏អស្ចារ្យថ្ងៃរះនៅប្រាសាទអង្គរវត្ត។
អ្នកទេសចរ បានឱ្យដឹងស្រដៀងគ្នាថា ការមើលឃើញនូវព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរ ពិតជាធ្វើឱ្យអារម្មណ៍រំភើប បើទោះបីថ្ងៃនេះមើលឃើញពន្លឺព្រះអាទិត្យមិនសូវរះច្បាស់ក៏ដោយ ដែលពួកគាត់មានមោទកភាពយ៉ាងខ្លាំងដែលបុព្វបុរសខ្មែរបានកសាងប្រាសាទអង្គរដ៏អច្ឆរិយៈបន្សល់ទុកឱ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់។ បណ្ដាទេសចរបានបន្តថា ទោះបីជាធ្លាប់បានមកទស្សនាប្រាសាទអង្គរវត្តជាច្រើនលើកក៏ដោយ ប៉ុន្ដែពេលបានចូលមកទស្សនាថ្ងៃរះបានឃើញទិដ្ឋភាពស្រស់ស្អាតនៃប្រាសាទអង្គរធ្វើឱ្យអារម្មណ៍ស្រស់ថ្លា។
សូមបញ្ជាក់ថា ព្រឹត្ដិការណ៍ថ្ងៃរះចំកណ្ដាលប្រាសាទអង្គរ ឬហៅថា សមរាត្រី (Equinox) កើតឡើងចំនួន២ដងជារៀងរាល់ឆ្នាំ គឺសមរាត្រីរដូវប្រាំង (វសន្តរដូវ) កើតឡើងនៅថ្ងៃទី២១ ខែមីនា និងសមរាត្រីរដូវវស្សាកើតឡើងនៅថ្ងៃទី២២ ខែកញ្ញានេះ៕





