ដំណើរទស្សនកិច្ចខេត្តទិសឦសានលើកទី៣ បញ្ចប់ដោយជោគជ័យ ខណៈរាជរដ្ឋាភិបាល​បន្តរៀបចំ​រហូតដល់បំណាច់ឆ្នាំ

2024/09/22 09:12:39 pm        235

ដំណើរទស្សនកិច្ចខេត្តទិសឦសានសម្រាប់ជើងទីបី បានបញ្ចប់ដោយជោគជ័យ និង​ភាព​សប្បាយ​​រីករាយ ខណៈការចុះឈ្មោះសម្រាប់ដំណើរទស្សនកិច្ចប៉ែកឦសានបាន និង​កំពុង​បន្ត​រហូត​ដល់​បំណាច់​ឆ្នាំ២០២៤នេះ។ នេះបើតាមឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យក្រសួងព័ត៌មាន។

ឯកឧត្តម ទេព អស្នារិទ្ធ បានឱ្យដឹងថាដំណើរទស្សនកិច្ចពលរដ្ឋទៅកាន់ប៉ែកឦសាន ដោយ​ឥត​គិត​ថ្លៃជើងទី៣ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤នេះ មានអ្នកចូលរួមដល់ទៅជាង ៦០០ នាក់ មកពីគ្រប់មជ្ឈដ្ឋាន ហើយបានប្រព្រឹត្តទៅដោយជោគជ័យ និងមាន​សុវត្ថិភាព​ទាំង​ចាប់​ពី​ពេល​ចេញ​ដំណើរ​ពីរាជធានីភ្នំពេញ រហូតដល់ពេលត្រលប់មកដល់រាជធានីភ្នំពេញវិញ នៅ​ក្នុង​ថ្ងៃ​ដដែល​។

ដំណើរទស្សនកិច្ចទាំងបីលើកនេះត្រូវបានរៀបចំឡើង និងសម្រប​សម្រួល​យ៉ាង​រលូន​ដោយ​ក្រុម​ការងារ​ដែល​ដឹក​នាំ​ដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ព្រមទាំងមានការ​ចូលរួម​ពី​ថ្នាក់​ដឹកនាំនៃអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រដ្ឋលេខាធិការដ្ឋានទទួលបន្ទុកកិច្ចការព្រំដែន ថ្នាក់​ដឹកនាំខេត្តនិងអាជ្ញាធរក្នុងភូមិសាស្ត្រខេត្តពាក់ព័ន្ធ ក៏ដូចជាមន្ត្រីជំនាញខាងព្រំដែនផងដែរ។

ក្រោម​ការផ្តួចផ្តើមរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដំណើរ​ទស្សនកិច្ចនេះផ្តល់សារៈសំខាន់ចំពោះការចូលរួមពីសំណាក់សាធារណជន ប្រជាពលរដ្ឋ​ទូទៅ ឱ្យបានឃើញដោយផ្ទាល់អំពីស្ថានភាពពិតនៃការគ្រប់គ្រង និងការពារទឹកដីរបស់កម្ពុជា ជា​ពិសេសតាមរយៈការស្វែងយល់ឱ្យបានស៊ីជម្រៅអំពីការងារព្រំដែន ការបោះបង្គោលព្រំដែន ការ​កសាង​ហេដ្ឋា​រចនាសម្ព័ន្ធនានា និងការអភិវឌ្ឍ​ជីវភាព​រស់នៅរ​បស់​ប្រជាជន​នៅ​ក្នុង​បណ្តា​ខេ​ត្ត​ដែល​ស្ថិត​នៅតាមណ្តោយព្រំដែន។ ក្រុមការងាររៀបចំដំណើរទស្សនកិច្ចបាននិងកំពុងបន្តទទួលការចុះឈ្មោះរបស់ប្រជាពលរដ្ឋជាបន្ត​បន្ទាប់ តាមប្រព័ន្ធចុះឈ្មោះអនឡាញ ជាមួយ​ទម្រង់​ចុះ​ឈ្មោះងា​យស្រួល​សម្រាប់​លើក​ទឹកចិត្ត​ដល់​ប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋានដែលមានបំណងចូលរួមក្នុងដំណើរទស្សនកិច្ចនេះ។

ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន​«ជា​គោល​ការណ៍​ណែនាំ​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃកម្ពុជា​ក្រុម​ការងារ​អន្តរ​ក្រសួង​បាន​នឹង​កំពុង​រៀបចំ​ដំណើរ​ទស្សនកិច្ច សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​បាន​ចូលរួម​ទាំង​អស់​គ្នា​ទៅ​ទស្សនា​ខេត្ត​ទិសឦសាន​របស់​កម្ពុជា​។ ដំណើរទស្សនកិច្ច៣លើកបានបញ្ចប់ទៅដោយជោគជ័យនឹងត្រូវរៀបចំរហូតដល់បំណាច់ឆ្នាំ២០២៤​នេះ»។

សូមរំលឹកជូនថា ដំណើរទស្សនកិច្ចនេះត្រូ​វ​បាន​បើក​ទូលា​យ​សម្រាប់​សាធារណ​ជន​ទូ​​ទៅទាំង​អស់​ពី​គ្រប់​មជ្ឈដ្ឋានឱ្យចូលរួមដោយស្ម័គ្រចិត្ត ដោយឥតគិតថ្លៃ ដោយត្រូវ​បំពេញ​ព័ត៌មាន​ងាយៗ​តាម​ការ​ចុះ​ឈ្មោះអនឡាញ និងដោយអនុវត្តគោលការណ៍៖ ចុះឈ្មោះមុន បានចូលរួមមុន។ រីឯ​ថវិ​កា​សម្រាប់​ការចំណាយ គឺជាការឧបត្ថម្ភដោយ សម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជា​ណាច​ក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ព្រមទាំងមានការ​ចូលរួម​ពី​សប្បុរស​ជន​។ ថវិកានេះជាថវិកាផ្ទាល់ដោយឡែក របស់សម្តេចធិបតី និងលោកជំទាវ ដែលថវិកានេះ មិន ពាក់ព័ន្ធនឹងថវិកាជាតិ ឬមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធក្រវាត់ព្រំដែនឡើយ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm