អាជ្ញាធរខេត្តកោះកុង បំភ្លឺករណីអ្នកសារព័ត៌មានឈ្មោះ យួន ឈីវ ផ្សាយព័ត៌មានខុសពីការពិត មិនគ្រប់ជ្រុងជ្រោយបង្កភាពចលាចលក្នុងសង្គម

2021/09/27 02:00:05 am        2.1 K

កោះកុង៖ អាជ្ញាធរខេត្តកោះកុង បានឆ្លើយបំភ្លឺតបចំពោះការចេញផ្សាយ តាមរយៈគណនីហ្វេសប៊ុក ឈ្មោះ យួន ឈីវ និងតាមរយៈផេកហ្វេសប៊ុកឈ្មោះ Koh Kong Hot News ដែលបានផ្សាយព័ត៌មានខុសពីការពិត មិនគ្រប់ជ្រុងជ្រោយបង្កភាពចលាចលក្នុងសង្គម។

អាជ្ញាធរខេត្តកោះកុង ចេញមុខមកបំភ្លឺជូនបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនមេត្តាជ្រាបថាកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ផេកហ្វេសប៊ុកឈ្មោះ Koh Kong Hot News ដែលបានផ្សាយវីដេអូរ ដោយដាក់ចំណងជើងថា លោក សុខ សុទ្ធី ឃោឃៅបំផុតធ្វើបាបពលរដ្ឋ។

អាជ្ញាធររដ្ឋបាល អះអាងទៀថា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ គណនីហ្វេសប៊ុកឈ្មោះ យួន ឈីវ បានចុះផ្សាយអត្ថបទដោយមានខ្លឹមសារថា លោក សុខ សុទ្ធី មិនព្រមធ្វើតាមប្រមុខរាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ ហើយអាជ្ញាធរខេត្តកោះកុង ដឹកនាំដោយ លោក សុខ សុទ្ធី មកកាប់ដំណាំ និងផ្ទះប្រជាពលរដ្ឋ គ្មានញញើតដៃ បន្ទាប់ពីអនុក្រឹត្យលេខ៣០ អនក្រ.បក ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១។

ការចុះផ្សាយ និងផ្សព្វផ្សាយព័ត៌មានរបស់អ្នកសារព័ត៌មានឈ្មោះ យួន ឈីវ នេះ គឺជាការចុះផ្សាយព័ត៌មានគ្មានមូលដ្ឋានច្បាស់លាស់ ខុសពីការពិត ខ្វះវិជ្ជាជីវៈ ខ្វះក្រមសីលធម៌ជាអ្នកសារព័ត៌មាន ហើយការចុះផ្សាយព័ត៌មាននេះ មានចេតនា បង្កាច់បង្ហូចកេរ្តិ៍ឈ្មោះ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស រដ្ឋបាលខេត្ត ធ្វើឱ្យសាធារណជនមានការយល់ច្រឡំ និងបង្កភាពចលាចលក្នុងសង្គម។

មូលហេតុដែលនាំឱ្យអ្នកសារព័ត៌មានឈ្មោះ យួន ឈីវ ចុះផ្សាយបែបនេះ គឺដោយសារ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅនេះ ក្រុមការងាររដ្ឋបាលខេត្តកោះកុង ដោយមានការចូលរួមសហការពីមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ និងស្ថាប័នអយ្យការអមសាលាដំបូងខេត្តកោះកុង បានចុះអនុវត្តវិធានរដ្ឋបាលនៅចំណុចអូរយ៉ូយ៉ា ចំណុចខ្មោច ០៤នាក់ ស្ថិតនៅភូមិចម្លងគោ និងចំណុចព្រែករាក់ ចំណុចព្រែកគល់ ស្ថិតនៅភូមិចម្ការលើ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង គឺដោយសារនៅទីតាំងទាំងនេះ មានការចូលទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ពីសំណាក់ជនខិលខូច ហើយនៅទីតាំងដែលរដ្ឋបាលខេត្តចុះអនុវត្តវិធានរដ្ឋបាលនេះ គឺជាទីតាំងដីស្ថិតនៅក្នុងឧទ្យានជាតិបូទុមសាគរ ខេត្តកោះកុង មិនមែនស្ថិតនៅក្នុងអនុក្រឹត្យលេខ៣០ អនក្រ.បក ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ឡើយ ហើយមុននឹងរដ្ឋបាលខេត្តកោះកុង ចុះអនុវត្តវិធានរដ្ឋបាលនៅទីតាំងទាំងនេះ រដ្ឋបាលស្រុកបូទុមសាគរ បានចេញលិខិតជូនដំណឹងចំនួន២ដង ឱ្យបុគ្គលទាំងឡាយណាដែលមានជាប់ពាក់ព័ន្ធនឹងការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ សាងសង់ខ្ទមអនាធិបតេយ្យ ក្នុងតំបន់ការពារធម្មជាតិនៃឧទ្យានជាតិបុទុមសាគរ ខេត្តកោះកុង ឱ្យធ្វើការរុះរើផ្ទះ ខ្ទម រោងចាំចំការទាំងឡាយ ចេញពីទីតាំងដីនេះដោយខ្លួនឯង ប៉ុន្តែបុគ្គលទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ទាំងនោះ រឹងទទឹងមិនព្រមសហការអនុវត្តតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរ។

ម្យ៉ាងទៀត ក្នុងចំណោមបុគ្គលដែលទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ ហើយត្រូវបានរដ្ឋបាលខេត្តកោះកុងអនុវត្តវិធានរដ្ឋបាល ក្នុងនោះក៏មានបុគ្គលឈ្មោះ យួន ឈីវ ដែលជាអ្នកសារព័ត៌មាននេះផងដែរ ទើបបណ្តាលឱ្យបុគ្គលនេះខំប្រឹងផ្សាយព័ត៌មានបំភ្លៃការពិតដូច្នេះ៕ អត្ថបទ៖ មករា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        93
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        94
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់

2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm