សម្ដេច ម៉ែន សំអន អញ្ជើញប្រកាសទទួលស្គាល់គណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្ត និងសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តក្រចេះ

2024/09/22 10:05:04 pm        244

នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៃពិធីប្រកាសទទួលស្គាល់​គណៈកម្មាធិការ​រណ​សិរ្ស​សាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្ត និងទទួលស្គាល់សមាស​ភាព​គណៈកម្មការ​សាខា​សមាគម​នារី​កម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តក្រចេះ នៅឯសាលមហោស្រព ខេត្តក្រចេះ នា​ព្រឹក​ថ្ងៃ​ទី២២ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានមានប្រសាសន៍ថា ភារកិច្ចស្នូល ២ ក្នុង​ចំណោម​ភារកិច្ច​ស្នូល​នានារបស់រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា គឺការលើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ឱ្យមានការរីកចម្រើន និងរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។

សម្ដេចកិត្តិសង្គហបណ្ឌិត បានសង្កត់ធ្ងន់ថា ខេត្តក្រចេះ គឺជាខេត្តដ៏សំខាន់ និងផ្ដល់ភ័ព្វសំណាង ក៏​ដូចជាអាយុជីវិតដល់ប្រជាជន និងប្រទេសកម្ពុជា ដ្បិតថា ភូមិជើងឃ្លូន ឃុំ២ធ្នូ ស្រុកស្នួល ខេត្ត​ក្រចេះ នេះ គឺជាទីកំណើតនៃរណសិរ្ស ២ ធ្នូ ហើយប្រសិនបើពុំមានរណសិរ្ស ២ ធ្នូ ទេនោះ ក៏​ពុំ​មាន​ ៧មករា ១៩៧៩ ដែរ ហើយបើពុំមាន ៧មករា ១៩៧៩ ទេនោះ អាយុជីវិត​របស់​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស និងប្រទេសជាតិខ្មែរទាំងមូល នឹងទៅជាយ៉ាងណា ហើយក៏ប្រាក​ជា​មិន​អាច​មាន​សុខ​សន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យដូចថ្ងៃនេះដែរ ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានលើកឡើងអំពីភារកិច្ចរបស់រណសិរ្សសាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ គឺរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងគ្រប់សមាសភាពសង្គម ពង្រីកសាមគ្គី លើក​កម្ពស់​ការ​អប់រំ សីលធម៌ ចរិយាធម៌ មនសិការស្នេហាជាតិរក្សាប្រពៃណី ទំនៀមទម្លាប់ រក្សា​ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី លើកកម្ពស់ការអប់រំ គោរពសិទ្ធិស្ត្រី សិទ្ធិកុមារ លិទ្ធិ​ប្រជា​ធិបតេយ្យ សមភាព យុត្តិធម៌ សង្គម និងគោរពច្បាប់ ទប់ស្កាត់រាល់អំពើរំលោភបំពាន និង​ជិះ​ជាន់​កេង​ប្រវ័ញ្ចមកលើស្រ្តីភេទ និងកុមារ អប់រំប្រជាជនឱ្យយល់​ដឹងពីគ្រោះថ្នាក់​នៃ​ការ​ប្រើ​ប្រាស់​​គ្រឿងញៀនគ្រប់ប្រភេទ ទប់ស្កាត់រាល់អំពើហិង្សាក្នុងគ្រួសារ ការរាលដាលជំងឺឆ្លងនានា មាន​ជំងឺ​អេដស៍ជាដើម ជួយចាស់ព្រឹទ្ធាចារ្យ ស្ត្រីមេម៉ាយ ជនពិការ និងកុមារកំព្រាគ្មានទីពំនឹង ដោយ​ការបណ្តុះបណ្តាលមុខរបរសមស្រប ពង្រឹងសាមគ្គីភាព មិត្តភាព និង​សហប្រតិបត្តិការ​ជាមួយ​បណ្តាប្រទេសជិតខាង និងពិភពលោក។

ទន្ទឹមនឹងនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានណែនាំដល់សាខាសមាគមនារីកម្ពុជា ដើម្បី​សន្តិភាព និងអភិវឌ្ឍន៍ខេត្តក្រចេះឱ្យស្វែងយល់ និងអនុវត្ត​ឱ្យ​បាន​នូវ​គោល​នយោបាយ​គោល​ការណ៍​ដឹកនាំរបស់បក្ស និងរាជរដ្ឋាភិបាល។ គោរព និងអនុវត្តតាម​លក្ខន្តិកៈ​សមាគម​នារី​កម្ពុជា​ ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ឱ្យបានខ្ជាប់ខ្ជួន។ ពង្រឹងរចនាសម្ព័ន្ធ និងពង្រីក​សមាជិក​សមាគម​នារី​ឱ្យបានច្រើន។ សមាសភាពសមាគមនារី ដែលបានកែសម្រួល និងបំពេញ​បន្ថែម​ថ្មី​ត្រូវ​ចូល​រួមអនុវត្តឱ្យបានជោគជ័យនូវទិសដៅយុទ្ធសាស្ត្រ និងផែនការ​សកម្មភាព​របស់​ខេត្ត​ក៏​ដូច​ជា​ផែនការសកម្មភាពរបស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍។ យក​ចិត្ត​ទុក​ដាក់​ពង្រឹង​សាមគ្គីភាព ឯកភាពផ្ទៃក្នុងទាំងទស្សនៈ គោលជំហរឱ្យបានល្អ រួមគ្នាទទួល​ខុស​ត្រូវ​រាល់​ភារកិច្ច​ដែល​បានកំណត់ ពង្រឹងមិត្តភាព រក្សាទំនាក់ទំនងជិតស្និទ្ធរវាងថ្នាក់ដឹកនាំ និងមន្ត្រី​គ្រប់​លំដាប់​ថ្នាក់​ទាំងអស់ ដើម្បីបង្កើនប្រសិទ្ធភាព និងគុណភាពការងារ។ ខិតខំការពារ​ផល​ប្រយោជន៍ និងពង្រឹងសមត្ថភាពដល់ស្ត្រី តាមរយៈការបណ្តុះបណ្តាលជំនាញ ជាពិសេស​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា ដើម្បីមានលទ្ធភាពបំពេញការងារប្រកបដោយគុណភាព និងប្រសិទ្ធ​ភាព​ក្នុង​យុគសម័យឌីជីថល និងរៀបចំប្រជុំគណៈកម្មការសាខាឱ្យបានទៀងទាត់ ដើម្បីរាយ​ការណ៍ និងបូកសរុប វាយតម្លៃសភាពការណ៍ និងមានវិធានដោះស្រាយបានត្រឹមត្រូវ និង​ទាន់​ពេល​វេលា​៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm