កាណាដា និងសហភាពអឺរ៉ុប បញ្ជូនកងកម្លាំងបន្ថែមទៅបូលីវី ដើម្បីជួយទប់ទល់ចំហេះព្រៃ

2024/09/22 10:35:44 pm        48

ជំនួយអន្តរជាតិបន្ថែមទៀតបានទៅដល់ប្រទេសបូលីវី កាលពីថ្ងៃសៅរ៍ (២១ កញ្ញា) នៅតំបន់ភាគកណ្តាល សាន់តា គ្រូស (Santa Cruz) ដែលជាតំបន់មួយរងគ្រោះខ្លាំងបំផុតដោយរលកនៃចំហេះព្រៃដ៏មហន្តរាយបានបំផ្លិចបំផ្លាញប្រទេសតំបន់ភ្នំអង់មួយនេះ។

ប្រធានាធិបតីបូលីវី លោក លូអ៊ីស អារសេ ( Luis Arce) បាននិយាយនៅលើបណ្ដាញសង្គម X របស់ខ្លួនថា អាកាសយានដ្ឋាន Santa Cruz បានទទួលយន្តហោះទម្លាក់ទឹក អេឡិកត្រា ធែងឃើ ៤៨១ (Electra Tanker 481) ដែលមានសមត្ថភាពផ្ទុកទឹកបាន ១១.៣០០លីត្រ មកពីកាណាដា និងឧទ្ធម្ភាគចក្រ អ៊ែរបើស ប៊ីខេ១១៧ ឌី៣ (Airbus BK117 D3) ដែលមានសមត្ថភាពផ្ទុកទឹកបាន ១.០០០លីត្រ ពីមូលនិធិ Airbus របស់បារាំង។

លោក Arce ក៏បានលើកឡើងផងដែរថា អ្នកពន្លត់អគ្គិភ័យអេស្ប៉ាញ ៤០នាក់ និងអ្នកជំនាញ ៨នាក់ មកពីអេស្ប៉ាញ បានមកដល់ដើម្បីជំរុញការទប់ទល់អណ្តាតភ្លើង។ ជំនួយរបស់អឺរ៉ុប ត្រូវបានសម្របសម្រួលដោយ ក្រុមអឺរ៉ុប (Team Europe) ដែលរួមមាន សហភាពអឺរ៉ុប និងស្ថានទូតរបស់បណ្ដាប្រទេសជាសមាជិក ហើយត្រូវបានដំណើរការតាមរយៈយន្តការការពារជនស៊ីវិលរបស់សហភាពអឺរ៉ុប។

កាណាដា និងសហភាពអឺរ៉ុប បានចូលរួមជាមួយប្រទេសផ្សេងទៀត ដូចជាប្រេស៊ីល និងវេណេហ្ស៊ុយអេឡា ក្នុងការបញ្ជូនការគាំទ្រដល់បូលីវី ដើម្បីប្រយុទ្ធប្រឆាំងនឹងអណ្តាតភ្លើង។ ប្រទេសតំបន់ភ្នំអង់មួយនេះកំពុងជួបប្រទះឆ្នាំនៃចំហេះដ៏អាក្រក់ ដែលកាន់តែធ្ងន់ធ្ងរឡើងដោយគ្រោះរាំងស្ងួត និងយុទ្ធនាការសំអាតដីធ្លី ដែលទាក់ទងនឹងការរីកដុះដាលនៃការចិញ្ចឹមសត្វពាហនៈ និងផលិតកម្មគ្រាប់ធញ្ញជាតិ៕


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        129
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        122
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm