បក្សស្តាំនិយមជ្រុលរបស់អាល្លឺម៉ង់ ត្រូវបានព្យាករថានឹងការឈ្នះការបោះឆ្នោតថ្នាក់តំបន់មួយទៀត

2024/09/22 10:47:47 pm        68

គណបក្ស ជម្រើសថ្មីសម្រាប់អាល្លឺម៉ង់ (AfD) ស្ដាំនិយមជ្រុល ត្រូវបានគេព្យាករថានឹងឈរនៅលេខរៀងទីមួយ ក្នុងការបោះឆ្នោតនៅរដ្ឋ ប្រានឌិនប៊ែក (Brandenburg) នៅថ្ងៃអាទិត្យ (២២ កញ្ញា) នេះ ដោយស្វះស្វែងបង្កើនការមានប្រៀបនៅក្នុងរដ្ឋភាគខាងកើតមួយផ្សេងទៀតក្នុងខែនេះ ហើយបានផ្តួលក្រុមអ្នកប្រជាធិបតេយ្យសង្គមនិយម របស់លោកអធិការបតី អូឡា សូស (Olaf Scholz) ដែលធ្លាប់តែឈរនៅក្នុងទីតាំងដ៏រឹងមាំរហូតមក។

បក្ស AfD បានក្លាយជាបក្សស្តាំនិយមជ្រុលដំបូងគេដែលឈ្នះការបោះឆ្នោតថ្នាក់តំបន់នៅអាល្លឺម៉ង់ ចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក នៅរដ្ឋ ធូរីងងិន (Thuringia) កាលពីថ្ងៃទី០១ ខែកញ្ញា ហើយទើបតែតាមពីក្រោយអ្នកលេខរៀងទីមួយយ៉ាងប្រកៀកប្រកិត នៅរដ្ឋ ហ្សាកសិន (Saxony)។ 

បក្សនេះគឺជាក្រុមមួយក្នុងចំណោមក្រុមស្តាំនិយមជ្រុលមួយចំនួននៅអឺរ៉ុប ដែលបោះទុនលើក្ដីបារម្ភជុំវិញការធ្លាក់ចុះនៃសេដ្ឋកិច្ច អន្តោប្រវេសន៍ និងសង្រ្គាមអ៊ុយក្រែន ដែលជាកង្វល់ដ៏ខ្លាំងក្លាជាពិសេសនៅក្នុងអតីតតំបន់ដែលគ្រប់គ្រងដោយកុម្មុយនិស្តភាគខាងកើតរបស់អាល្លឺម៉ង់។

គណបក្ស ដែលទំនងជាមិនអាចគ្រប់គ្រងការិយាល័យបានទេដោយសារតែមិនមានសំឡេងភាគច្រើនហើយមកពីបក្សផ្សេងទៀតមិនព្រមធ្វើការជាមួយនេះ ក៏កំពុងស្វះស្វែងរកការគាំទ្រពីអ្នកដែលមិនសប្បាយចិត្តជុំវិញការប៉ះទង្គិចគ្នានៅក្នុងក្រុមចម្រុះសហព័ន្ធត្រីភាគីរបស់លោក Scholz ។ ជ័យជម្នះរបស់បក្ស AfD នៅក្នុងការបោះឆ្នោតរដ្ឋ នឹងជាការអាម៉ាស់មួយសម្រាប់បក្សប្រជាធិបតេយ្យសង្គមនិយម (SPD) ដែលបានឈ្នះការបោះឆ្នោតនៅរដ្ឋ Brandenburg និងគ្រប់គ្រងតំបន់ដែលមានប្រជាជន ២,៥លាននាក់មួយនេះ ចាប់តាំងពីការបង្រួបបង្រួមក្នុងឆ្នាំ១៩៩០មក៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm