នាវាកងទ័ពជើងទឹកអង់គ្លេស មួយគ្រឿង ឈ្មោះ HMS SPEY លេខ P234 នឹងចូលចតនៅកំពង់ផែស្វយ័តអន្តរជាតិក្រុងព្រះសីហនុ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ស្អែកនេះ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅកម្ពុជា រយៈពេល ០៥ថ្ងៃ(ថ្ងៃទី២៣-២៧ ខែកញ្ញា ឆ្នាំ២០២៤) ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគ រវាងកងទ័ពជើងទឹកកម្ពុជា និងកងទ័ពជើងទឹកអង់គ្លេស ព្រមទាំងមានធ្វើលំហាត់ហ្វឹកហ្វឺន ។
