មន្រ្ដីជាន់ខ្ពស់ក្រសួងសុខាភិបាល ណែនាំគ្រូពេទ្យត្រូវប្រកាន់ឥរិយាបថទន់ភ្លន់ពេលពិគ្រោះ និងពិនិត្យព្យាបាលជំងឺ

2024/09/22 11:13:18 pm        510

ឯកឧត្តមវេជ្ជបណ្ឌិត បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធាន​ក្រុម​ប្រឹក្សា​គណៈ​ឱសថការីជាតិ បានណែនាំដល់ក្រុមគ្រូពេទ្យ ត្រូវយកចិត្តទុកដាក់ផ្ដល់សេវាថែទាំសុខភាព ជូន​ពលរដ្ឋក្នុងឥរិយាបថទន់ភ្លន់ នៅពេលដែលពួកគាត់ចូលមកពិគ្រោះពិភាក្សាយោបល់ ដើម្បី​ទទួល​យក​ការព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពរបស់រដ្ឋ ក៏ដូចជា​មន្ទីរ​ពេទ្យ​ឯកជន​ណាមួ​យ។

ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ ក្រសួងសុខាភិបាលបែបនេះបានធ្វើឡើងក្នុងឱកាស ឯកឧត្តម អញ្ជើញជួបសំណេះសំណាល ផ្សព្វផ្សាយច្បាប់ក្រមសិលធម៏ឪសថ និង​ច្បាប់​ស្តីពី​ការ​គ្រប់​គ្រង​អ្នក​ប្រកប​វិជ្ជាជីវៈសុខាភិបាល នៅមន្ទីរសុខាភិបាលខេត្តស្វាយរៀង ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ។

ឯកឧត្តមវេជ្ជបណ្ឌឹតនូវបានអបអរសារទរចំពោះមន្ត្រីរាជការ លោកវេជ្ជបណ្ឌិត លោកគ្រូ អ្នក​គ្រូ​ពេទ្យ ពិសេសសមាជិក សមាជិកា នៅក្នុងក្រុមប្រឹក្សាគណៈគ្រូពេទ្យ ដែលកន្លង​មក​បាន​រួម​អនុវត្ត​ពិនិត្យ និង​ព្យាបាលជំងឺជូនពលរដ្ឋបានល្អ និងតាមក្រមសិលធម៌ វិជ្ជាជីវៈ គ្រូពេទ្យ​ប្រកប​ដោយ​ទេព​កោសល្យ។

ក្នុងឱកាសនោះឯកឧត្តមវេជ្ជបណ្ឌិតបានណែនាំដល់ក្រុមគ្រូពេទ្យ ត្រូវបន្តប្រព្រឹត្តអំពើល្អ គ្រប់​ពេល​ដែល​ពលរដ្ឋមករកសេវា តាមរយៈបង្ហាញ កាយវិការរួសរាយរាក់ទាក់ ក្នុងឥរិយាបទទន់ភ្លន់ ក្នុង​ករណីពលរដ្ឋមិនស្គាល់ទីតាំងពិគ្រោះយោបល់ ឬទីតាំងសម្រាកព្យាបាល ឬ ទទួល​យក​សេវា​ផ្សេង​ៗ គ្រូពេទ្យត្រូវណែនាំបង្ហញទីតាំងជូនពួកគាត់ ការដែលក្រុម​គ្រូពេទ្យ​របស់​យើង​ប្រើ​ប្រាស់​ឥរិយាបទ​បែប​ខាងលើនេះ គឺជាចំណែកក្នុង​ការ​ចូល​រួម​ជួយ​បង្កើន​ជំនឿ​ពលរដ្ឋ​មក​លើ​ការ​ដឹក​នាំ​រាជ​រដ្ឋាភិបាល ហើយក៏ជាការទាក់ទាញអតិថិជនឱ្យមករកសេវាព្យាបាលរបស់ពេទ្យរដ្ឋផងដែរ ។

លោកវេជ្ជបណ្ឌិត ទែន សាបុណ្យ អនុប្រធាន​មន្ទីរសុខាភិបាល​ខេត្ត​ស្វាយរៀ​ង​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៤ ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្ត បានអនុវត្តការងារ​ចុះ​បញ្ជី​ការ​គណៈ​ឱសថការីខេត្តបានចំនួន៧៤រូប ចេញអាជ្ញាប័ណ្ណ​ឱសថការី​ដំបូង​ជូន​សមាជិក​គណៈ​ឱសថការី​បានចំនួន១២នាក់ និងបន្តអាជ្ញាប័ណ្ណបានចំនួន៦០នាក់ និងចុះធ្វើកា​រ​ត្រួត​ពិនិត្យ​បន្ទាប់​ពិគ្រោះ​យោបល់ និងឱសថដ្ឋាននៅតាម​ស្រុកក្រុង​ទាំង​៨​របស់​ខេត្ត​បាន​ចំនួន​៥២​កន្លែង​ផង​ដែរ​៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm