ប្រធានស្នងការកាយឫទ្ធិជាតិកម្ពុជា៖ ការចូលរួមថែរក្សាសន្តិភាព គឺជាតម្លៃមូលដ្ឋានគ្រឹះ​ក្នុងការអភិវឌ្ឍប្រទេសជាតិ

2024/09/22 11:36:08 pm        574

ការចូលរួមថែរក្សាសន្តិភាព គឺជាតម្លៃមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេសជាតិ នេះគឺជាការ​លើក​ឡើង​របស់ លោកស្រី ស្រូយ សុជាតិ អគ្គនាយ នៃអគ្គនាយកដ្ឋានយុវជន និងជា​ប្រធាន​ស្នងការ​កាយឫទ្ធិ​ជាតិ​កម្ពុជា នៅក្នុងពិធីបើកសិក្ខាសាលាស្តីពីអ្នកនាំសារសន្តិភាពដើម្បីសហគមន៍ខ្ញុំ និង​ផ្សព្វ​ផ្សាយ​ទិវាសន្តិភាពអន្តរជាតិ” កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ នៅវិទ្យាល័យ ហ៊ុន សែន មិត្ដភាព ក្រុងព្រះសីហនុ ។

លោកស្រី ស្រូយ សុជាតិ បន្ដថា គោលបំណងលើកកម្ពស់ការយល់ដឹងជាសាកលអំពី គុណ​តម្លៃ​ដ៏​វិសេសវិសាលនៃសន្តិភាព និងបង្ហាញពីឆន្ទះដ៏ខ្ជាប់ខ្ជួនបន្តកសាង និងថែរក្សាសន្តិភាព ស្ថិរភាព​ឱ្យ​បានគង់វង្ស ឋិតស្ថេរយូរអង្វែង និងយល់ច្បាស់ពីតម្លៃនៃសន្តិភាព ដែល​ជា​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេសជាតិ។

លោកស្រីបន្តថា ការរៀបចំសិក្ខាសាលារយៈពេលបីថ្ងៃ ពីថ្ងៃទី២១ ដល់ ថ្ងៃ២៣ ខែកញ្ញានេះ គឺ​មាន​សារៈ​សំខាន់ចំពោះប្អូនៗយុវជនកាយរិទ្ធចំនួន ១៧២នាក់ នៃកងឯកភាព​ទាំង​បី​វិទ្យាល័យ​ក្នុង​ក្រុង​ព្រះសីហនុ បានចូលរួមសិក្សាក្នុងវគ្គសិក្ខាសាលានៅពេលនេះ។ ហើយ​សម្រាប់​អង្គការ​សហ​ប្រជាជាតិបានអនុម័តយកថ្ងៃទី២១ ខែកញ្ញ ជារៀងឆ្នាំ សម្រាប់​ពិភពលោក​ប្រារព្ធ​ទិវា​សន្តិភាព​អន្តរជាតិ ដើម្បីឧទ្ទិសដល់ការពង្រឹងឧត្តមគតិសន្តិភាព សំរាប់ប្រជាជន និង​បណ្តា​ប្រទេស​ទាំងអស់នៅទូទាំងសកលលោក។

លោកស្រី បន្ថែមថា ដោយឡែកនៅក្នុងប្រទេសកម្ពុជា ការនាំយកសុខសន្តិភាពពេញលេញ និង​ការឯកភាពជាតិជូនប្រជាពលរដ្ឋកម្ពុជា រយៈពេលជិត ២៥ឆ្នាំ ចាប់តាំងពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ​១៩៩៨ ការបញ្ចប់សង្គ្រាមនៅលើទឹកដីមាតុភូមិកម្ពុជា ដោយ «នយោបាយឈ្នះ-ឈ្នះ» រាជ​រដ្ឋាភិបាល​កម្ពុជា បានកំណត់ យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្តិភាពនៅកម្ពុជា" ដែល​ជា​ថ្ងៃបុណ្យជាតិផ្លូវការ។ ក្រោយពីទទួលបាននូវការបង្រួបបង្រួមជាតិពិតប្រាកដប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ​ទូទាំងប្រទេស និងមានការរីកចម្រើននៅលើគ្រប់វិស័យគួរជាទីមោទនៈ។ ដូច​នេះ​ទាំង​អស់​គា្ន​ត្រូវ​ការ​សន្តិភាព ស្រលាញ់សន្តិភាព និងរួមគ្នាការពារសន្តិភាព ពាក្យថា សន្តិភាព និង​អរគុ​ណ​សន្តិភាព​បានក្លាយទៅជាពាក្យស្លោកសម្រាប់ប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm