អ្នកជំនាញទេសចរណ៍ បានឲ្យដឹងថា ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ទៅទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ មានជាង៣ម៉ឺន៧ពាន់នាក់។
លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌អង្គរ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ព្រឹត្ដិការណ៍ថ្ងៃរៈចំកណ្ដាលកំពូលប្រាសាទអង្គរ ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២៤នេះ មានភ្ញៀវទេសចរជាតិនិងអន្ដរជាតិ ជាង ៣ម៉ឺន៧ពាន់នាក់។ ក្នុងចំណោមភ្ញៀវទេសចរជាង៣ម៉ឺន៧ពាន់នាក់នោះ មានភ្ញៀវទេសចរអន្ដរជាតិ ១៨៣៤នាក់ ភ្ញៀវទេសចរជាតិ៣៥៨៧៦នាក់ ។ជាមួយគ្នានោះ នៅថ្ងៃទី ២១ កញ្ញា២០២៤ ចន្លោះពីម៉ោង៥:០០នាទី-៧:០០នាទី មានភ្ញៀវទេសចរចំនួន ១២,៣៥៧នាក់ ភ្ញៀវអន្ដរជាតិ ៦៣៧នាក់ នៅថ្ងៃទី២២ ខែកញ្ញា ២០២៤ មានចំនួនសរុប១៩,៥០៥នាក់ ភ្ងៀវបរទេសចំនួន ៧០៤នាក់ និង ភ្ងៀវជាតិចំនួន១៨,៨០០នាក់។ ដោយឡែកនៅថ្ងៃទី២៣ខែកញ្ញា២០២៤ ចន្លោះពីម៉ោង៥:០០នាទី-៧:០០នាទី មានអ្នកទេសចបរទេសចំនួន ៤៩៣នាក់ ភ្ងៀវជាតិមានចំនួន ៥,៣៥៦នាក់។
សូមជម្រាបថា កាលពីឆ្នាំ២០២៣ លំហូរភ្ញៀវទៅទស្សនាព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរនេះផងដែរ ក្នុងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២១ដល់២៣ ខែកញ្ញា ឆ្នាំ២០២៣ មានចំនួន១២ ៦៣៥ នាក់៕
















