យុទ្ធនាការមួយខែរបស់KOICA ដើម្បីកម្ពុជាស្អាតសម្រេចបានការចូលរូមពីមនុស្ស ជាង ២០០០០នាក់

2024/09/23 04:57:52 pm        106

ក្នុងឱកាសអបអរសាទរទិវាពិភពលោកសម្អាតបរិស្ថាន ក្រសួងបរិស្ថាន និង​ទីភ្នាក់​ងារ​សហ​ប្រតិបត្តិការ​អន្តរ​ជាតិកូរ៉េ (កយកា) បានរៀបចំសិក្ខាសាលាស្តីពី “បច្ចុប្បន្នភាព និងអនាគត​នៃ​បរិស្ថាននៅកម្ពុជា” សិក្ខាសាលានេះបានទទួលស្វាគមន៍អ្នកចូលរួមប្រមាណជា ១៦០នាក់​, កាល​ពី​ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។

តាមរយៈសិក្ខាសាលានេះ ក្រសួងបរិស្ថាន បានចែក​រំលែក​អំពី​ស្ថានភាព​បរិស្ថាន​បច្ចុប្បន្ន​របស់​កម្ពុជា និងយុទ្ធសាស្ត្រដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះ។ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជាបានបង្ហាញពីកិច្ចសហការបន្តរបស់ខ្លួនក្នុងវិស័យគ្រប់គ្រងសំណល់ ដែល​ផ្តោត​លើសេដ្ឋកិច្ចចក្រា និងបរិស្ថាន។ ដេប៉ាតឺម៉ង់វិស្វកម្មបរិស្ថាន នៃសាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ​(RUPP) បានព្យាករណ៍​ពីបញ្ហាប្រឈមនាពេលអនាគត​ដែល​អាច​នឹង​កើត​មាន​កាន់​តែ​អាក្រក់​ទៅៗ​ប្រសិនបើគ្មានសកម្មភាពបង្ការ ឬទប់ស្កាត់ណាមួយដែលត្រូវចាប់ផ្ថើមនៅថ្ងៃនេះ និង​តួនាទីរបស់វិស័យអប់រំ។ នៅក្នុងសិក្ខាសាលា អ្នកចូលរួមទាំង160នាក់បានយកចិត្តទុកដាក់ និង​បង្ហាញ​ការ​សាទរ ព្រមទាំងចែករំលែក ចំណាប់អារម្មណ៍ និងការព្រួយបារម្ភអំពីបរិស្ថាន ជា​ពិសេស ពី​មន្ត្រីសាធារណៈ ដៃគូអភិវឌ្ឍន៍ ផ្នែកអប់រំ អង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជន និង​យុវជ​ន​ជំនាន់​ក្រោយមកពី RUPP និងសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា។

ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានចែករំលែកការប្តេជ្ញាចិត្ត របស់ រដ្ឋាភិបាល​កម្ពុជាចំពោះបរិស្ថាន ស្អាត បៃតង និរន្តរភាព និងអំពាវនាវឱ្យមានការចូលរួម ពីប្រជា​ពលរដ្ឋ ដោយលើកឡើងថា “បញ្ហាប្រឈមបរិស្ថានដែលយើងកំពុងប្រឈម មិនអាច ដោះស្រាយ បាន ប្រសិនបើគ្មានការខិតខំប្រឹងប្រែងរួមគ្នានោះទេ។ យើងទាំងអស់ គ្នា គួរតែរួមដៃគ្នា។ វា​ដល់​ពេល​ដែល​ត្រូវ​ធ្វើ​សកម្មភាពសម្រាប់ខ្លួនយើង និងមនុស្សជំនាន់ ក្រោយ របស់យើង“។

នា​ឱកាសនោះលោកស្រី Choi Moon Jung នាយកប្រចាំប្រទេស នៃការិយាល័យ កយកា ប្រចាំ​ប្រទេស​កម្ពុជា មានប្រសាសន៍ថា “សិក្ខាសាលាថ្ងៃនេះ គឺដើម្បីលើកកម្ពស់ការយល់ដឹង និងចែក​រំលែក​គំនិត យោបល់រវាង គ្នានិងគ្នា។ ទីភ្នាក់ងារកយកា ជឿជាក់ ថា ដំណោះស្រាយ គឺ អាស្រ័យ​លើ​មនុស្ស​គ្រប់រូប»។ តាមរយៈជំនឿជឿជាក់នេះ ទីភ្នាក់ងារកយកា បានគាំទ្រក្នុងការបង្កើត ដេប៉ាតឺម៉ង់​វិស្វកម្មបរិស្ថាន នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ដើម្បីបណ្ដុះបណ្ដាល​អ្នក​មាន​ទេពកោសល្យក្នុងការស្រាវជ្រាវ និងបង្កើតដំណោះស្រាយ សម្រាប់ការ ដោះស្រាយ​បញ្ហា​បរិស្ថាន​។

ទីភ្នាក់ងារកយកា ចែករំលែកនូវលទ្ធផល នៃយុទ្ធនាការ រយៈពេលមួយខែរបស់ខ្លួន ដែលផ្តួច​ផ្តើម​ឡើង​ដើម្បី​គាំទ្រ 'កម្ពុជាស្អាត! ខ្មែរអាចធ្វើបាន!' កាលពីថ្ងៃទី ២១ ខែសីហា កន្លងទៅនេះ ដែល​មាន​ការ​ចូលរួមរបស់ ឯកឧត្តមPark Jung-wook ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋកូរ៉េប្រចាំកម្ពុជា ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ឃួង ស្រេង អភិបាលសាលា​រាជ​ធានី​ភ្នំពេញ ដែលបានចូលរួមក្នុងការចាប់ផ្ថើមយុទ្ធនាការនេះ។ វាបានចាប់​ផ្តើម​ជាមួ​យ​នឹង​សកម្មភាព​រើសសំរាមនៅតាមដងទន្លេ។ នៅថ្ងៃនោះមនុស្សជាង ៧០០នាក់បានចូលរួម។

រយៈពេលមួយខែចុងក្រោយនេះ សកម្មភាពនេះបានដំណើរការតាមរយៈការចែករំលែក តាម បណ្តាញ​សង្គមដូចជា Facebook និង Instagram។ មនុស្ស ២១៣៣​នាក់ បាន​ប្តេជ្ញា​ចិត្ត​ចំពោះ​ការ​កាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃ​សំណល់​ប្លាស្ទិក​នៅ​ក្នុង​ការ​អនុវត្ត​ជីវិត​ប្រ​ចាំ​ថ្ងៃ​របស់​ពួកគេនៅក្នុងសាលារៀន ទីផ្សារ ហាងកាហ្វេ និងនៅផ្ទះ ហើយបានចែករំលែករូបភាព នៅ​លើ​ការ​បង្ហោះតាមរយៈបណ្តាញសង្គម។ មនុស្សជាង ២០០០០នាក់បានមើលសកម្មភាព របស់​ក្រុម​គ្រួសារ មិត្តភក្តិ និងសហការីរបស់ពួកគេ។ ដោយមើលឃើញពីវិបត្តិបរិស្ថានធ្ងន់ធ្ងរ ដូចដែល​រដ្ឋ​លេខាធិការក្រសួងបរិស្ថាន បានមាន ប្រសាសន៍ ថា យុទ្ធនាការរយៈពេលមួយខែរបស់ ទីភ្នាក់ងារ​កយកា ដែលបិទបញ្ចប់ជាមួយ នឹងសិក្ខាសាលា ប៉ុន្តែការប្តេជ្ញាចិត្ត​របស់យើ​ង​គួរ​តែ​ប​ន្ត​។​ យុវជនរាប់សិបនាក់ មកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញនិង សមាគមសហព័ន្ធយុវជន សេដ្ឋកិច្ច​កម្ពុជា បានចូលរួមក្នុងសិក្ខាសាលានេះ ហើយមនុស្ស ២១៣៣នាក់បាន ចូលរួមដោយ ស្ម័គ្រចិត្ដក្នុងការអនុវត្តប្រចាំថ្ងៃ ហើយរីករាយនឹងចែករំលែកវាជាមួយមិត្តភក្តិ ប្រមាណ ២០០០០នាក់ ដើម្បីផ្សព្វផ្សាយឱ្យពួកគេចូលរួមទាំងអស់គ្នា។ ចាប់ផ្តើមពី សិក្ខាសាលា និងយុទ្ធនា​ការ​រយៈពេលមួយខែរបស់ទីភ្នាក់ងារកយកា យើងបាន រកឃើញថា យើងនៅតែត្រូវ​ការ​មនុស្ស​ជា​ច្រើនផ្សេងទៀត ដើម្បីចូលរួមដោះស្រាយបញ្ហា ប្រឈម ទាំងនេះ ជាមួយគ្នា៕ អត្ថបទ រដ្ឋា

 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm