Oleksandr Usyk ឈ្នះ Anthony Joshua ក្លាយ​ជា​ម្ចាស់​ខ្សែក្រវាត់​ទំងន់​ធ្ងន់​ពិភពលោក​

2021/09/27 05:13:34 pm        109

​​ប្រដាល់៖ ​កីឡាករ​ប្រដាល់​អ៊ុយ​ក្រែ​ន Oleksandr Usyk បាន​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ទំងន់​ធ្ងន់​ពិភពលោក​ ក្រោយ​យកឈ្នះកំពូល​កីឡាករ​ប្រដាល់​អង់គ្លេស Anthony Joshua នៅ​ទីក្រុង​ឡុង​ដ៍​ចុង​សប្តាហ៍​កន្លងទៅ​។

​​ក្រោម​ក្រសែភ្នែក​ទស្សនិកជន ៦៥០០០នាក់​ពេញ​កីឡដ្ឋាន​របស់​ក្លិប​បាល់ទាត់ Tottenham Hotspur កីឡាករ​អ៊ុយ​ក្រែ​ន​វ័យ ៣៤ឆ្នាំ​រូបនេះ​មិនបាន​បង្ហាញ​ពី​ភាពភ័យខ្លាចតក់ស្លុត​ឡើយ​នៅ​ចំពោះមុខ​អ្នកគាំទ្រ​អង់គ្លេស ផ្ទុយទៅវិញ​ជាការ​ប្រកួត​ដ៏​អស្ចារ្យ​បំផុត​របស់គេ​ក្នុង​អាជីព​។ ​​ការប្រកួត​ពេញ ១២ទឹក Oleksandr Usyk បាន​យកឈ្នះ Anthony Joshua ដោយ​ពិន្ទុ​ឯកច្ឆន្ទ​ពី​ចៅក្រម​ទាំងបី​រួមមាន ១១៧-១១២, ១១៦-១១២ និង ១១៥-១១៣​។​ ​​នេះ​ជា​បរាជ័យ​លើក​ទី២ ក្នុង​អាជីព​របស់​កីឡាករ​អង់គ្លេស Anthony Joshua បន្ទាប់ពី​បរាជ័យ​ដំបូង​គឺ​ចាញ់​មិត្ត​រួម​ជាតិ​អង់គ្លេស Tyson Fury ឆ្នាំមុន​។

​​ជ័យជំនះ​នេះ​បានធ្វើឱ្យ Oleksandr Usyk ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ទំងន់​ពិភពលោក WBO និង​ជា​ជ័យជំនះ​ទី១៩ មិនដែល​ចាញ់ និង​មាន ១៣លើក​ផ្តួល​គូប្រកួត​នៅលើ​សង្វៀន​។ ​​រំលឹកថា​ មិនមែនជា​លើក​ទី១ ឡើយ​ដែល Oleksandr Usyk យកឈ្នះ​នៅលើ​ទឹកដី​អង់គ្លេស​ ពោលគឺ​គេ​ធ្លាប់ជា​ម្ចាស់​មេដាយមាស​អូឡាំពិក ២០១២ នៅ​ទីក្រុង​ឡុង​ដ៍​ក្រោយ​យកឈ្នះ​កីឡាករ​អ៊ីតាលី Clemente Russo នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm