រដ្ឋាភិបាលថ្មី ដែលទទួលបានជ័យជម្នះដ៏លំបាករបស់នាយករដ្ឋមន្ត្រីបារាំង លោក មីស្ហែល បានីយ៉េ (Michel Barnier) បានប្រឈមមុខនឹងបញ្ហាជាច្រើនភ្លាមៗកាលពីថ្ងៃអាទិត្យ ទី២២ កញ្ញា ខណៈមានការគំរាមកំហែងនៃញត្តិដកសេចក្តីទំនុកចិត្តនៅក្នុងសភា បានកើនឡើង។

ប្រមុខរដ្ឋាភិបាល ក៏ស្ថិតនៅក្រោមសម្ពាធដ៏ខ្លាំងផងដែរ ដើម្បីស្រោចស្រង់ស្ថានភាពហិរញ្ញវត្ថុដ៏ផុយស្រួយរបស់ប្រទេសបារាំង ដោយនិយាយថា «កិច្ចខិតខំប្រឹងប្រែងសម្រាប់ប្រទេស» គឺចាំបាច់ត្រូវធ្វើ។
ការរង់ចាំដ៏យូរ សម្រាប់រដ្ឋាភិបាលបំពេញការងារ បន្ទាប់ពីប្រធានាធិបតី លោក Emmanuel Macron បានអំពាវនាវឲ្យមានការបោះឆ្នោតសកលមុនអាណត្តិ ដែលបានបញ្ចប់បន្ទាប់ពីរយៈពេល១១សប្តាហ៍ដោយមានការតែងតាំងគណៈរដ្ឋមន្ត្រីរបស់លោក ដែលបង្ហាញពីការផ្លាស់ប្តូរយ៉ាងច្បាស់លាស់ចំពោះក្រុមស្តាំនិយម។
គូប្រជែងក្រុមឆ្វេងនិយម បាននិយាយថា ពួកគេនឹងប្រជែងជាមួយរដ្ឋាភិបាលរបស់លោក បានីយ៉េ (Barnier) ជាមួយនឹងញត្តិដកសេចក្តីទុកចិត្ត នៅដើមខែក្រោយ។
មេដឹកនាំជើងចាស់ស្តាំនិយមជ្រុលលោកស្រី ម៉ារីន ឡឺប៉ែន(Marine Le Pen) បានមើលឃើញថាគណបក្ស National Rally របស់លោកស្រី បានលេចចេញជាគណបក្សធំបំផុតតែមួយគត់នៅក្នុងសភា។
លោក Macron បានអះអាងថា ក្រុមឆ្វេងនិយម មិនអាចប្រមូលបានការគាំទ្រគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាល ដែលនឹងមិនត្រូវបានរារាំងភ្លាមៗនៅក្នុងសភា ហើយបានច្រានចោលបេក្ខជនគណបក្ស National Rally ជុំវិញកេរ្តិ៍ដំណែលជ្រុលនិយមរបស់គណបក្ស។