ភ្លៀងធ្លាក់យ៉ាងគំហុកនៅក្នុងខេត្ត Ishikawa ភាគកណ្តាលរបស់ប្រទេសជប៉ុន បានបណ្តាលឱ្យមានទឹកជំនន់ទន្លេ និងបំណាក់ដីនៅទូទាំងតំបន់ Noto ។ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មនុស្ស៧នាក់ បានស្លាប់ និង២នាក់ បាត់ខ្លួន។

នគរបាល និងនាយកដ្ឋានពន្លត់អគ្គិភ័យ ក្នុងតំបន់ បាននិយាយថា មនុស្សប្រមាណដប់នាក់ ត្រូវបានគេរកឃើញនៅជិតផ្លូវរូងក្រោមដីមួយកន្លែងក្នុងទីក្រុង Wajima ប៉ុន្តែពីរនាក់ក្នុងចំណោមពួកគេ ត្រូវបានបញ្ជាក់ថាស្លាប់។

ការសាងសង់ឡើងវិញនៃការខូចខាត ដែលផ្តើមចេញពីការរញ្ជួយដីកាលពីថ្ងៃចូលឆ្នាំសកល កំពុងដំណើរការនៅជិតផ្លូវរូងក្រោមដី ប៉ុន្តែបំណាក់ដី បានកើតឡើងកាលពីថ្ងៃសៅរ៍។
រដ្ឋាភិបាល ខេត្ត Ishikawa បាននិយាយថា ភ្លៀងធ្លាក់ក្នុងកម្រិតជិត៥០០ មីលីម៉ែត្រ ត្រូវបានកត់ត្រានៅក្នុងទីក្រុង Wajima ចាប់តាំងពីល្ងាចថ្ងៃសុក្រ រហូតដល់ម៉ោង១០ យប់ ថ្ងៃអាទិត្យ ហើយភ្លៀងធ្លាក់ក្នុងកម្រិតជិត៤០០មីលីម៉ែត្រ ត្រូវបានគេសង្កេតឃើញនៅក្នុងទីក្រុង Suzu ។ តួលេខទាំងពីរនេះ គឺច្រើនជាងទ្វេដងនៃបរិមាណទឹកភ្លៀងជាមធ្យមសម្រាប់ខែកញ្ញា ហើយក៏ជាតួលេខខ្ពស់បំផុត ចាប់តាំងពីទីភ្នាក់ងារ ចាប់ផ្តើមកត់ត្រា។
ទីភ្នាក់ងារឧតុនិយមរបស់ប្រទេសជប៉ុន បានផ្លាស់ប្តូរការព្រមានអំពីភ្លៀងធ្លាក់ខ្លាំងរបស់ខ្លួនសម្រាប់ផ្នែកមួយចំនួននៅខេត្ត Ishikawa ទៅជាការព្រមានដ៏៏ច្បាស់លាស់មួយ។ ប៉ុន្តែទីភ្នាក់ងារនៅតែជំរុញ ឱ្យប្រជាជនប្រុងប្រយ័ត្នចំពោះទឹកជំនន់ និងបំណាក់ដីដែលអាចកើតមានក្នុងខេត្តនេះ។