ក្រុមមេដឹកនាំសភាមកពីគណបក្សសាធារណរដ្ឋ កាលពីថ្ងៃអាទិត្យបានបង្ហាញផែនការដើម្បីរក្សារដ្ឋាភិបាលឱ្យទទួលបានមូលនិធិសម្រាប់រយៈពេលបីខែ បន្ទាប់ពីប្រធានសភាលោក Mike Johnson បង្ហាញផែនការB ដើម្បីជៀសវាងការបិទទ្វារ ដោយសារតែការជំទាស់ពីគណបក្សសាធារណរដ្ឋខ្លួនឯង។

ដំណោះស្រាយបន្ត ដែលបានកើតចេញពីការចរចាទ្វេបក្សនៅក្នុងសភា និងព្រឹទ្ធសភា នឹងរក្សារដ្ឋាភិបាលដែលត្រូវបានផ្តល់មូលនិធិនៅកម្រិតបច្ចុប្បន្នរហូតដល់ថ្ងៃទី ២០ ខែធ្នូ ។
ប្រសិនបើវិធានការនេះចូលជាធរមាន រដ្ឋាភិបាល នឹងបញ្ចៀសបានពីការបិទទ្វារដែលនឹងចាប់ផ្ដើមនៅខែក្រោយដោយគ្មានចំណាត់ការរបស់សភា។

ពេលវេលារយៈពេលបីខែគឺខ្លីជាងការផ្តល់ជូនរបស់លោក Johnson នូវចន្លោះពេល៦ខែ ហើយសេចក្ដីស្នើច្បាប់នេះ មិនគួរត្រូវបានរាប់បញ្ចូលវិធានការគាំទ្រដោយលោក Trump ដែលទាមទារភស្តុតាងបញ្ជាក់ពីសញ្ជាតិដើម្បីបានបោះឆ្នោត នោះឡើយ។

យោងតាមក្រុមសមាជិកសភាបក្សសាធារណរដ្ឋមួយចំនួនបានឱ្យដឹងថា មេដឹកនាំគណបក្សសាធារណរដ្ឋមានគោលបំណងនាំយកសេចក្ដីស្នើច្បាប់នេះ ដាក់ក្រោមច្បាប់ធម្មតា ដោយមានការបោះឆ្នោតសម្រេចលើច្បាប់នេះនៅថ្ងៃពុធសប្ដាហ៍នេះ ។ បន្ទាប់មកនឹងបញ្ជូនទៅកាន់ព្រឹទ្ធសភាមុនថ្ងៃផុតកំណត់ នៃការបិទរដ្ឋាភិបាលថ្ងៃទី ៣០ ខែកញ្ញា។
លោកJohnson បានព្រមានក្រុមអ្នកសាធារណរដ្ឋប្រឆាំងនឹងការបិទរដ្ឋាភិបាលនៅក្នុងលិខិតមួយឈ្មោះថា "មិត្តរួមការងារជាទីស្រឡាញ់" កាលពីថ្ងៃអាទិត្យ៕